ថូ​នី ខូ​តទី : វេស​ហេម ប្រហែលជា​ប្រសើរ​ជាង​នេះ ប្រសិនបើ​រក្សាទុក​លោក ដេវីដ ម៉​យ​

1174
ចែករម្លែក

​ថូ​នី ខូ​តទី (Tony Cottee) ជា​វីរបុរស​ក្លិប វេស ហេម​( West Ham ) បាន​អះអាងថា ក្លិប West Ham ដែល​ស្ថិតនៅ​បាត​តារាង​អាច​ប្រសើរ​ជាង​នេះ ប្រសិនបើ​រក្សាទុក​លោក ដេវីដ ម៉​យ (David Moyes) ជា​អ្នកចាត់ការ​។​
​ ​
​លោក ម៉​យ បាន​ចាកចេញ​កាលពី​រដូវក្តៅ បន្ទាប់ពី​ជួយ​ក្រុម West Ham ប្រសើរឡើង​កាល ពី​រដូវ​កាល​មុន បន្ទាប់ពី​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា ប៉ុន្តែ​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) ជា​អ្នក​ស្នង​តំណែង​និង​ធ្លាប់​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នោះ ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​នៅ​ដើមរដូវ​កាល​នេះ​។​
​ ​
​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី ចាញ់​បួន​ប្រកួត​ដំបូង​ដែល​លោក​ដឹកនាំ បើទោះបីជា​លោក​បាន​ចំណាយ ប្រាក់​ប្រហែល​១០០​លាន​ផោន​កាលពី​រដូវក្តៅ​ក៏ដោយ​។​
​ ​
​លោក ខូ​តទី បាន​និយាយថា “​កាលពី​ដំណាច់​រដូវ​កាល​មុន ខ្ញុំ​គិតថា យើង​ជួប​ការលំបាក ពី​រដូវ​កាល ហើយ​អ្វីដែល​យើង​ត្រូវការ​គឺ​ស្ថិរភាព​នៅ​រដូវ​កាល​ទី​៣​។​
​ ​
​លោក​បន្តថា “​យើង​មាន​មនុស្សម្នា​ក់នៅ​ក្លិប​គឺ​លោក ដេវីដ ម៉​យ ដែល​អាចធ្វើ​ការងារ​នេះ ប៉ុន្តែ​មិន​ដូច្នេះ​ទេ ថ្នាក់ដឹកនាំ​សម្រេច​ជ្រើសរើស​អ្នកផ្សេង​។ ខ្ញុំ​មិន​យល់​ពី​ការតែងតាំង​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី ទេ​។ ខ្ញុំ​មិន​យល់​ពី​ការតែងតាំង​នៅពេលនោះ​។ យើង​គួរ​រក្សាទុក​លោក ដេវីដ ម៉​យ​”​។​
​ ​
​លោក ខូ​តទី បាន​បន្ថែមថា “​ប្រាកដ​ណាស់ ខ្ញុំ​ព្រួយបារម្ភ​ថា វា​នឹង​ក្លាយជា​បញ្ហា​ប្រឈម ដើម្បី​បន្ត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ បី​ប្រកួត​បន្ទាប់​ជាមួយ​ក្រុម Everton Chelsea និង Manchester United ពិតជា​សំខាន់​មែនទែន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ដេវីដ ម៉​យ (David Moyes)