ថូ​ម៉ាស មូ​ល័​រ សារភាពថា ធ្លាប់​ពិចារណា​ចាក​ចេញពី Bayern

159

​ថូ​ម៉ាស មូ​ល័​រ (Thomas Muller) ជា​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អាល្លឺម៉ង់​និង​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Bayern Munich បាន​សារភាពថា ខ្លួន​ពិចារណា​ចាក​ចេញពី​ក្លិប​យក្ស​អាល្លឺម៉ង់​នេះ ទៅ​ចូលរួម​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​កីឡាករ​ជា​ជើងឯក World Cup រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​តម្លៃ​១០០​លាន​អឺរ៉ូ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្រោម​ការដឹកនាំ​របស់​លោក ល្វី​ស វ៉ាន ហ្គា​ល់ (Louis van Gaal) កាលពី​ឆ្នាំ​២០១៥ ។​
​ ​
​នៅពេលនេះ មូ​ល័​រ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ជាថ្មីទៀត ហើយ​បាន​បង្ហើប​ប្រាប់ថា ខ្លាំង​គិត​អំពី​ការចូល​រួមជាមួយ យូ​ណាយ​ធី​ត​ពីរ​ឆ្នាំ​កន្លងមកហើយ​។​
​ ​
​មូ​ល័​រ បាន​និយាយថា “​រឿងរ៉ាវ​កើតឡើង​ពីរ​ឆ្នាំ​មកហើយ​នៅពេល​ខ្ញុំ​ពិចារណា​ចាកចេញ ប៉ុន្តែ​ភ្លាមៗ​នោះ ក្លឹប​បាន​គាំទ្រ​ខ្ញុំ ហើយ​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នៅទីនេះ​”​។​
​ ​
​មូ​ល័​រ បន្តថា “​ខ្ញុំ​មិន​គិតថា វា​គឺជា​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​ទេ បន្ទាប់ពី Bayern អះអាងថា យើង​នឹង​បន្តការងារ​ជាមួយគ្នា​ហើយ​ថា ខ្ញុំ​គឺជា​មនុស្ស​សំខាន់​សម្រាប់​ក្លឹប​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ថូ​ម៉ាស មូ​ល័​រ (Thomas Muller)