ថៃដាក់ដេញថ្លៃអាជ្ញាប័ណ្ណប្រព័ន្ធ 5G

204
ចែករម្លែក

ប្រទេសថៃបានបង្កើនប្រាក់ជាង ៣,២ ពាន់លានដុល្លារក្នុងការដេញថ្លៃអាជ្ញាប័ណ្ណ 5G ខណៈប្រតិបត្តិករនានាកំពុងប្រណាំងប្រជែងដើម្បីចាប់យកវិសាលគមប្រេកង់ខ្ពស់ ដែលត្រូវការចាំបាច់សម្រាប់ការដាក់ឱ្យប្រើបច្ចេកវិជ្ជាជំនាន់ថ្មីនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Advanced Info Services ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ថៃ បានគ្របដណ្តប់លើការដេញថ្លៃកាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ ដោយទទួលបានអាជ្ញាប័ណ្ណ ២៣ ក្នុងចំណោមអាជ្ញាប័ណ្ណជិត ៥០ សម្រាប់ដេញថ្លៃ។

រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងបង្កើតបណ្តាញ 5G ដែលផ្តល់អ៊ីនធឺណេតល្បឿនលឿនតាមទូរស័ព្ទចល័ត។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិងកំពុងដាក់សម្ពាធលើបណ្តាប្រទេសនានាឱ្យហាមឃាត់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Huawei ពីការផ្តល់ឧបករណ៍សម្រាប់បណ្តាញ 5G ដោយនិយាយថាវាជាហានិភ័យផ្នែកសន្តិសុខ។

សម្ព័ន្ធមិត្តសំខាន់ៗរបស់អាម៉េរិកនៅអឺរ៉ុបជាពិសេសអង់គ្លេសនិងបារាំងបាននិយាយថា ពួកគេនឹងមិនហាមឃាត់ក្រុមហ៊ុន Huawei ទេប៉ុន្តែនឹងដាក់កំហិត។

ថៃក៏ដូចជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន ភាគច្រើនបានបញ្ចៀសបញ្ហានេះ។

គណៈកម្មការទូរគមនាគមន៍ជាតិនិងសោតទស្សន៍ថៃ (NBTC) បានសាទរចំពោះការដេញថ្លៃនេះថាជា “ថ្ងៃល្អ” សម្រាប់ប្រទេស។

អគ្គលេខាធិការ NBTC លោក ថាខន តានតាស៊ីត និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងក្លាយជាប្រទេស 5G ដែលនឹងជួយថៃនាំមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”។

គេមិនទាន់ដឹងច្បាស់ទេថាតើបណ្តាញ 5G នឹងត្រូវដាក់ឱ្យដំណើរការនៅពេលណានោះ ប៉ុន្តែក្រុមហ៊ន Fitch Ratings និយាយថា ក្រុមហ៊ុន Advanced Info Services មានគោលបំណងដាក់ឱ្យប្រើនៅឆ្នាំនេះ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Advanced Info Services ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ថៃ បានគ្របដណ្តប់លើការដេញថ្លៃកាលពីថ្ងៃអាទិត្យ