ថៃបញ្ជូនខ្មែរម្នាក់មកស្រុកកំណើតវិញ បន្ឋាប់ពីដោះលែងពីពន្ធនាគារ

153
ចែករម្លែក

ដោយ:​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​ ៖ ប្រជាពលរដ្ឋ​ខ្មែ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បានធ្វើការ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ បន្ទាប់ពី​ជន​រូប​នោះបាន​ឆ្លងដែន​ចូលទៅ កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ​រួចមក ហើយ​ត្រូវបាន​ចាប់ខ្លួន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

ពិធី​ប្រគល់​និង​ទទួល​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ មានឈ្មោះ ហេង ម​ស់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​បន្តថា ជន​ឈ្មោះ ហេង ម​ស់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅនេះ ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រូ​ញូ​ង​ខុសច្បាប់ ចូល​តាម​ច្រក​អូរ​ស្វាយ ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ចាប់ពីពេលនោះ​រហូតដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ទើប​ដោះលែង​អោយមាន​សេរីភាព ហើយ​បញ្ជូន​អោយ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​។​

ក្រោយពី​ទ​ទួ​ពី​ភាគី​ថៃ​រួចមក ភាគី​កម្ពុជា បានធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា មិនអោយ​ធ្វើកា​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​តទៅទៀត ព្រោះ​វា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕B/

​​