ថៃប្រហារជីវិតឃាតករដោយចាក់ថ្នាំសម្លាប់

1901
ចែករម្លែក

លោក Naras Savestanan ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស បាននិយាយថា បុរសម្នាក់ អាយុ២៦ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់កាលពីថ្ងៃចន្ទទី១៨មិថុនា ដែលនេះជាមនុស្សទី៧ហើយដែល ត្រូវបានកាត់ទោសប្រហារជីវិត ចាប់តាំងវិធីសាស្រ្តបែបនេះត្រូវបានយកមកប្រើនិងជាលើកដំបូងចាប់តាំង
ពីឆ្នាំ២០០៩មក ។

ឃាតករ ឈ្មោះTheerasak Longji អាយុ២៦ឆ្នាំនេះ ត្រូវបានកាត់ទោសឱ្យជាប់ទោសពីបទសម្លាប់ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ នៅខេត្តTrang ។

គាត់បានចាក់សម្លាប់ជនរងគ្រោះនេះចំនួន២៤កាំបិតក្នុងអំពើវាយប្រហារដ៏ឃោរឃៅ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១២ នៅមុនពេលប្លន់យកទូរស័ព្ទនិងលុយរបស់ជនរងគ្រោះនោះ។

Theerasak Longji ត្រូវបានផ្តន្ទាទោសពីបទល្មើសនេះ ដោយតុលាការឧទ្ធរណ៍និងតុលាការកំពូល៕

មន្ត្រីពន្ធនាគារ រៀបចំការប្រហារជីវិត ដោយចាក់ថ្នាំសម្លាប់