ថៃ​ឃាត់ខ្លួន​ជនជាតិខ្មែរ​ម្នាក់​ដែលមាន​គ្រឿងញៀន​នៅ​នឹង​ខ្លួន​

791
ចែករម្លែក

ដោយ​: បាយ័ន / បន្ទាយមានជ័យ​: បុរស​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​តម្រួត​ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ សហការ​ជាមួយ​តម្រួត ត​.​ឆ​.​ដ កង​រយ​លេខ​១២៤​ថៃ បានធ្វើការ​ឃាត់ខ្លួន​រួមទាំង​ដកហូត​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ទៀតផង​។ ករណី​តម្រួត​ស្រុកថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​យប់​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ចាប់​សាន់ ឃុំ​តាប់​ស្ថិត ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​តម្រួត​ស្រុកថៃ​ចាប់ខ្លួន គឺមាន​ឈ្មោះ ឈឹម សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​
​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​រួចហើយ សមត្ថកិច្ច​ថៃ​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន ដែល​ក្នុងនោះ​មាន​ថ្នាំ​គ្រាប់ ពណ៌​ផ្កាឈូក​ប្រភេទ​(WY)​ចំនួន​២៥​គ្រាប់ ម្សៅ​ស​ថ្លា ០២
​កូន​ថង់​តូច​។​

​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនទៅ​ពន្ធនាគា​ខេត្ត​ស្រះកែវ ដើម្បី​ចោទប្រកាន់​តាមច្បាប់​ស្រុកថៃ​៕ ល​