ថៃ​ចាប់ខ្លួន​ជនសង្ស័យ​១០​នាក់​ជាមួយនឹង​អាវុធ​ច្រើន​ដើម​

957
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ និង ចាប់បាន​អាវុធ​ចំនួន​១១​ដើម ដែល​ត្រូវបាន​គេ​ជឿថា​ប្រើ​ក្នុង​អំពើហិង្សា​ខ្លាំងក្លា​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​នេះ​។​

​លោក ចា​ទូ​ផន កា​ឡាំប៉ា​ស៊ុត មេបញ្ជាការ​កងទ័ព​ប្រចាំខេត្ត​ប៉ា​តានី បាន​និយាយថា ការចាប់ខ្លួន​នេះ​និង​ការចាប់​រឹប​អាវុធ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ប្រតិបត្តិការ​នៅ​ស្រុក​សាយ​បុរី ស្រុក​យ៉ា​រីង និង ស្រុក​ម៉ៃ​ឃី​ន នៅ​ខេត្ត​ប៉ា​តានី​។​

​លោក ចា​ទូ​ផន កា​ឡាំប៉ា​ស៊ុត បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​បទឧក្រិដ្ឋ​និង​អំពើហិង្សា​ជាច្រើនលើក ដែល​បានសម្លាប់​ជន​ស៊ីវិល​និង​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់ ដែល​រួមទាំង​ទាហាន​៦​នាក់ ដែល​បាន​ស្លាប់​ដោយ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្រុក​ថាំ​យ៉ាង​ដែង ក្នុង​ខេត្ត​ប៉ា​តានី កាលពី​២​ថ្ងៃ​កន្លងទៅនេះ​។​

​ទាហាន​ចំនួន​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នេះ​៕

​ទាហាន​ថៃ​ស្ថិតនៅ​កន្លែង​ដែល​មានការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​លើផ្លូវ​មួយ នៅ​ខេត្ត​ប៉ា​តានី កាលពី​ថ្ងៃទី​១៩​ខែមិថុនា​