ក្រុមមន្ត្រីថៃបាននិយាយថា គ្រឿងញៀនមេតំហ្វេតាមីនជិត៦លានគ្រាប់និងគ្រឿងញៀនមេតំហ្វេតាមីនចំនួន១៦០គីឡូក្រាមត្រូវបានចាប់រឹបអូសនៅខេត្តឡឺយ កាលពីយប់ថ្ងៃចន្ទ ទី១២មីនា។
នៅខេត្តណារ៉ាធីវ៉ាត់ ថ្នាំញៀនមេតំហ្វេតាមីន ចំនួន១,៦លានគ្រាប់ និង គ្រឿងញៀនមេតាំហ្វីតាមីនចំនួន៣៥០គីឡូក្រាម ត្រូវបានចាប់បានក្នុងពេលធ្វើប្រតិបត្តិការដ៏ធំដែលបានចាប់ឃាត់រថយន្តលួចដឹកគ្រឿងញៀនទាំងនេះ ចំនួន២គ្រឿង នៅក្នុងប្រតិបត្តិដាច់ដោយពីគ្នានៅខេត្ត២នេះ។
ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន២នាក់ ត្រូវបានចាប់ខ្លួន៕ ដោយ៖ សុខា