ថៃ​ចាប់បាន​ថ្នាំញៀន​ជាង​មួយ​តោន​

695
ចែករម្លែក

ប៉ូលិស​និង​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​គ្រឿងញៀន​ថៃ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​១.៤៩៥​គីឡូក្រាម ព្រមទាំង​ថ្នាំញៀន​​កេតា​មីន​៩​គីឡូក្រាម​នៅ​ឃ្លាំង​មួយ​ក្នុង​ខេត្ត ផា​ធូ​ម ថា​នី កាលពី​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​។​

​មន្ត្រី​រិ​យាល័យ​គ្រប់គ្រង​គ្រឿងញៀន​បាន​និយាយថា ការចាប់ខ្លួន​និង​រឹបអូស​ថ្នាំញៀន​ដ៏​ច្រើនសន្ធឹក​នេះ ត្រូវបាន​ធ្វើឡើង​តាម​ព័ត៌មាន​សម្ងាត់​ដែលថា​ក្រុម​ជួញដូរ​មួយ​បាន​​លួច​នាំ​ចូល​ថ្នាំញៀន​មកពី​បណ្តា​ប្រទេសជិតខាង​និង​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ខេត្ត​ផា​ធូ​ម ថា​នី​នេះ​ដើម្បី​នាំចេញ​ទៅ​ប្រទេស​ផ្សេងទៀត​។​

​នាយ​ប៉ូលិស​ម្នាក់​បាន​អោយ​ដឹងថា បន្ទាប់​ពី​ការឃ្លាំមើល​រថយន្ត​មួយ​បាន​បើក​ចូល​បរិវេណ​ឃ្លាំង​ខាងលើ​នៅ​រសៀល​ថ្ងៃ​៤​មិថុនា​។​អ្នក​បើក​បាន​ប្រុង​រត់គេច​និង​ថ្នាំញៀន​ជាង​១០០​គីឡូក្រាម​ត្រូវ​បាន​រកឃើញ​ក្នុង​រថយន្ត​។​ការឆែកឆេរ​បន្ត បាន​រកឃើញ​ថ្នាំ​ញៀន​១.៣៩៧​គីឡូក្រាម​ទៀត ។​

​ជនសង្ស័យ​បាន​ជួល​ឃ្លាំង​ដាក់​ថ្នាំ​ញៀន​នេះ​មួយ​ខែ​មក​ហើយ​ដើម្បី​នាំ​បន្ត​ទៅ​ម៉ាឡេស៊ី អូស្ត្រាលី ជប៉ុន​និង​កូរ៉េខាងត្បូង​៕​ប្រែ​សម្រួល​៖​វាសនា​

ប៉ូលិស​ថៃ​បង្ហាញ​ថ្នាំញៀន​ជាង​មួយ​តោន​ក្រោយ​ការចាប់​បាន​កាលពី​ថ្ងៃ​អង្គារ