ថៃ​ចាប់​មនុស្ស​២​នាក់​និង​ថ្នាំញៀន​៥​លាន​គ្រាប់​នៅ​ខេត្ត​ព្រះ​

1954
ចែករម្លែក

ជនសង្ស័យជាអ្នកជួញដូរថ្នាំញៀន២នាក់ ត្រូវបានចាប់ឃាត់ខ្លួននិងថ្នាំញៀនមេតំហ្វេតាមីន៥លានគ្រាប់ត្រូវចាប់បានពីរថយន្តមួយបាំងកន្លះ(ពិកអាប់)របស់គេក្រោយការបើកដេញតាមនៅក្នុងស្រុងសុង ក្នុងខេត្តព្រះកាលពីថ្ងៃសៅរិ៍។

កម្លាំងចំរុះរួមមានប៉ូលិស ទាហាននិងមន្រ្តីមូលដ្ឋាន ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បានសង្កេតឃើញរថយន្តFord គួរអោយសង្ស័យមួយនិងបានអោយសញ្ញាអោយរថយន្តឈប់កាលពីព្រឹកថ្ងៃសៅរិ៍។តែអ្នកបើកមិនឈប់បែរជាបត់និងបើករត់តាមទំនប់ទឹកមួយ ជាហេតុនាំអោយកម្លាំងសមត្ថកិច្ចដេញតាម។

ក្រោយបើកដល់ផ្លូវទាល់ អ្នកបើកបានបោះបង់ចោលរថយន្តនិងព្យាយាមរត់គេចជាមួយបុរសម្នាក់ទៀត តែត្រូវចាប់ខ្លួនភ្លាម។ក្រោយការឆែកឆេរ គេរកឃើញថង់ខ្មៅ៣០នៅកន្ទុយរថយន្តនិងថង់ពណ៌ស៥ទៀតនៅកៅអីមុខ។សរុបថ្នាំញៀន៥លានគ្រាបនៅក្នុងថង់ទាំង៣៥នោះ។

ក្រោយត្រូវចាប់ខ្លួ​ន ជនសង្ស័យ បាននិយាយថាខ្លួនត្រូវបានគេជួលអោយដឹកជញ្ជូនថ្នាំញៀនពីខេត្តឈៀងរ៉ៃមកកាន់ក្រុងបាងកក៕ដោយ៖វាសនា

ថង់ផ្លាស្ទិក៣៥ផ្ទុកថ្នាំញៀនមេតំហ្វេតាមីន៥លានគ្រាប់ត្រូវចាប់បានជាមួយនឹងរថយន្តពិកអាប់ ក្រោយការដេញតាមចាប់កាលពីថ្ងៃសៅរិ៍

#