អាជ្ញាធរបានចាប់ថ្នាំញៀនមេតំហ្វេតាមីន៣លានគ្រាប់និងមេតំហ្វេតាមីនក្រាមចំនួន៤០គីឡូក្រាម ក្រោយពីដេញចាប់រថយន្តមួយដែលបានបើកបុករបាំងផ្លូវត្រួតពិនិត្យមួយនៅក្នុងខេត្តភាគខាងជើងនេះកាលពីព្រឹកថ្ងៃអាទិត្យទី៦តុលា។
មេបញ្ជាការកងកម្លាំងផាមួងថៃបាននិយាយថា ការចាប់ថ្នាំញៀននេះកើតឡើងក្រោយពីរថយន្តToyota Altis មួយបានបើកបុកទម្លុះរបាំងផ្លូវត្រួតពិនិត្យនៅម៉ោងប្រមាណ៤ព្រឹក ដោយមិនស្តាប់និងមិនគោរពសញ្ញាប្រាប់អោយឈប់។
ទាហានថៃមកពីតំបន់២ ដែលឈរជើងនៅប៉ុស្តត្រួតពិនិត្យនេះ បានដេញតាមរថយន្តនិងបានឃើញវាធ្លាក់ចេញពីផ្លូវ ដោយអ្នកបើកបានរត់ចោលរថយន្ត។ពេលបើកមើលគឹរកឃើញបាវ១១ផ្ទុកថ្នាំញៀន៣.០៣៦.០០០គ្រាប់ និងម៉ាទឹកកក(មេតំហ្វេតាមីនក្រាម)៤០គីឡូក្រាម នៅក្នុងរថយន្ត។
មុននេះប៉ុន្មានថ្ងៃ ក្នុងខេត្តឈុន ប៊ូរី ប៉ូលិសក្រុងប៉ាតាយ៉ាចាប់បានថ្នាំញៀនច្រើនបំផុតរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំមកនេះ គឺថ្នាំមេតំហ្វេតាមីនជិត១លានគ្រាប់ និងម៉ាទឹកកក១គីឡូក្រាម ហើយចាប់ខ្លួនជនសង្ស័យ៥នាក់៕ដោយ៖វាសនា
មន្ត្រីបង្ហាញថ្នាំញៀន៩៩០.០០០គ្រាប់ ដែលចាប់បាននៅប៉ាតាយ៉ា កាលពីថ្ងៃ០២តុលា