ថៃ​ចាប់​បាន​ថ្នាំ​ញៀ​ន​មេ​តំ​ហ្វេ​តា​មីន​២៤,៦​លាន​គ្រាប់​

2707
ចែករម្លែក

គ្រាប់ថ្នាំមេតំហ្វេតាមីនសរុបចំនួន១៤,៦ លានគ្រាប់ត្រូវបានចាប់រឹបអូសក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀននៅតាមដងទន្លេមេគង្គនៅស្រុក នៅខេត្តឈៀងរ៉ៃជាប់តំបន់ត្រីកោណមាស កាលពីព្រឹកថ្ងៃចន្ទទី២៩តុលា។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាដោយក្រុមមន្ត្រី ទាហានព្រំដែននិងកងទ័ពជើងទឹក បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានការជួញដូរគ្រឿងញៀនដ៏ច្រើននៅតាមតំបន់ព្រំដែនថៃ-ឡាវនេះ។

ទន្លេនេះគឺជាព្រំប្រទល់ធម្មជាតិដែលបែងចែកប្រទេសថៃ ចេញពីឡាវ។

ឧត្តមសេនីយ លោក Wichit Wongsang មេដឹកនាំកម្លាំងទ័ពនៅខេត្តឈៀងរ៉ៃ បាននិយាយថា កងកម្លាំងបានប្រទះឃើញរថយន្តមួយបាំងកន្លះចំនួន២គ្រឿងចូលមកហើយលើកដៃគ្រវីដើម្បីឱ្យពួកគេឈប់ដើម្បីធ្វើការត្រួតពិនិត្យប៉ុន្តែ ជនសង្ស័យជួញដូរគ្រឿងញៀនទាំងនោះបានរត់គេចខ្លួន ចេញពីរថយន្តរបស់ពួកគេ ។

លោកបាននិយាយថាថង់ចំនួន៧៣ដែលមានដាក់គ្រាប់ថ្នាំញៀនមេតំហ្វេតាមីននួន១៤,៦ លានគ្រាប់ ត្រូវបានរកឃើញនៅក្នុងរថយន្តទាំង២នោះ។

ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនធំមួយទៀត ប៉ូលិសបានរឹបអូសយកបានប្រាក់១២,៥លានបាតនៅក្នុងផ្ទះមួយរបស់ឈ្មួញគ្រឿងញៀនប្រាធីប យ៉ាជីណានៅក្នុងខេត្តឈៀងរ៉ៃ។ប្រាធីប យ៉ាជីណាត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរិ៍ជាមួយថ្នាំញៀនមេតំហ្វេតាមីន១០លានគ្រាប់និងម៉ាទឹកកកចំនួន១០០គីឡូក្រាមនៅក្នុងខេត្តអាយុទ្យាជិតក្រុងបាងកក៕ដោយ៖វាសនា/sn

ប្រតិបត្តិការចាប់គ្រឿងញៀននេះ ត្រូវបានធ្វើឡើងដោយក្រុមមន្ត្រី ទាហានជើងគោកនិងទ័ពជើងទឹកថៃប្រចាំទន្លេមេគង្គ

ថ្នាំញៀនចាប់បាននៅខេត្តឈៀងរ៉ៃនាពេលកន្លងមក