ថៃ​ចំណាយលុយ​៩០​លាន​ដុល្លារ​សម្រាប់​ពិធី​ព្រះ​រាជ្យ​បុណ្យសព​ស្តេច​

469

​ក្រុម​ភេ្ល​ង បានចាប់ផ្តើម ខណៈដែល ក្រុមមន្ត្រី​ក្នុង​សម្លៀកបំពាក់​មាន​ក្រណាត់​កាន់ទុក្ខ​ពណ៌​ខ្មៅ​និង​ស្លៀកពាក់​តាមបែប​បុរាណ​ បានចាប់ផ្តើម​ហាត់​សម​រៀបចំ​ការធ្វើ​ពិធី​បុណ្យសព​ស្តេច​ថៃ Bhumibol Adulyadej ដែល​ការធ្វើ​ឈាបនកិច្ច​របស់​ស្តេច​អង្គ​​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ក្រោយ ហើយ ត្រូវបាន​រំពឹងថា​នឹងមាន​មនុស្ស​ចំនួន​១​ភាគ​៤​នៃ​ចំនួន​អ្នក​កាន់ទុក្ខ​មួយ​លាន​នាក់ ​ចូលរួម​ពិធី​បុណ្យសព​នេះ ។

​អ្នកចូលរួម​មួយចំនួន បាន​កាន់​កោដ្ឋ​ដាក់​ធាតុ​ពណ៌​មាស​ដែល​ដាក់​អ​ធិ្ឋ​ធាតុ​ស្តេច​មុនៗ​ដែល​បាន​សោយ​ទិវង្គត​ទៅហើយ ។ បច្ចុប្បន្ន សព​​របស់​ស្តេច Bhumibol Adulyadej ត្រូវ​បានដាក់​ក្នុង​ក្តារ​មឈូស តែ​កោដ្ឋ​នៅតែ​ត្រូវ​ថៃ​ប្រើ​ដើម្បី​តំណាង​វត្ថុ​ដាក់​សព​ស្តេច​។​

​រដ្ឋាភិបាលយោធា​ថៃ បានគ្រោង​ថវិកា​ចំនួន​៣​ពាន់​លាន​បាត​(៩០​លាន​ដុល្លារ​)​សម្រាប់​ពិធី​ព្រះ​រាជ្យ​បុណ្យសព​ស្តេច​អង្គ​នេះ ។​

​ស្តេច Bhumibol Adulyadej ដែល​បាន​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៣​ខែតុលា​ក្នុង​ព្រះជន្ម​៨៧​វស្សា​អង្គ​នេះ បាន​គ្រប់គ្រង​ប្រទេស​​ថៃ​អស់​រយៈពេល​៧​ទសវត្សរ៍​។ ស្តេច​ថៃ Maha Vajiralongkorn ដែលជា​ព្រះរាជបុត្រ​របស់​ព្រះអង្គ បាន​ឡើង​សោយរាជ្យ​ជា​ផ្លូវការ​កាល​​ពី​ឆ្នាំមុន​។​

​ការធ្វើ​ឈាបនកិច្ច​របស់​ស្តេច​Bhumibol Adulyadej នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៦​ខែតុលា​៕

​ក្រុមមន្ត្រី​ថៃ ចូលរួម​ក្នុង​ការហាត់​សម​រៀបចំ​ពិធី​បុណ្យសព​ស្តេច Bhumibol Adulyadej
​នៅ​ជិត​វាំង​ធំ ” Grand Palace ” នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​១៥​ខែតុលា​