ថៃ​ដាក់​ប៉ូលិស​ជាង​៤.០០០​នាក់​ឱ្យ​ការពារ​តុលាការ​នៅពេល​ប្រកាស​សាលក្រម​អំពី​ករណី​របស់​លោកស្រី យី​ង​ឡាក់

981
ចែករម្លែក

​ប៉ូលិស​ថៃ​ជាង​៤.០០០​នាក់​នឹង​ត្រូវបាន​ដាក់ឱ្យ​យាម​ការពារ​តុលាការ​កំពូល​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ នៅពេលដែល ក្រុម​ចៅក្រម​ប្រកាស សាលក្រម​អំពី​ករណី​របស់​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ការងារ​អំពី​គោល​ការ​នៃ​គម្រោង​ទិញស្រូវ​អង្ក​ពី​កសិករ​ដែល​បានធ្វើឱ្យ​ខាតបង់​ប្រាក់​រដ្ឋ​ដ៏​ច្រើន​នេះ​។​

​ចាប់តាំងពី​មានការ​វិ​និ​ច្ច័​យ​ទោស​តាម​ការចោទប្រកាន់​ប្រឆាំង​លោកស្រី​មក​នោះ លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ថ្លែ​ការពារ​អំពី​គម្រោង​ទិញស្រូវ​អង្ក​នេះ ដោយ​និយាយថា លោកស្រី​បានធ្វើ​ដោយ​ក្តី​ស្មោះត្រង់​ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន​ក្រីក្រ ហើយ​ថា លោកស្រី​ជា​ជនរងគ្រោះ​ល្បែង​នយោបាយ​ដ៏​ខ្មៅ​ងងឹត​។​

​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​ត្រូវបាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​ក​ង​ទ័ព​កាលពី​ឆ្នាំ​២០១៤​នោះ ប្រឈម​ការជាប់គុក​១០​ឆ្នាំ បើសិន​លោកស្រី ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​និង​ហាម​ធ្វើ​នយោបាយ​នៅក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​តាក់តែងឡើង​ដោយ​កងទ័ព​​។​

​អ្នកគាំទ្រ​រាប់ពាន់នាក់​របស់លោក​ស្រី ត្រូវបាន​រំពឹងថា​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​តុលាការ​នៅ​ក្រុង​បាងកក​។ ការប្រមូលផ្តុំ​គ្នា​នេះ នឹង​ជាការ​បំពាន​លើ​ការអំពាវនាវ​របស់រ​បប​យោធា​នេះ​ដោយ​ស្នើឱ្យ​ប្រជាជន​ស្ថិត​នៅផ្ទះ​ក្នុងអំឡុងពេល​ការប្រកាស​សាល​ក្រម​នេះ​។​

​លោក ប៉ានូ​រ៉ាត់ ឡាក់​ប៊ុន ស្នងការ​ប៉ូលិស​រង​ក្រុង​បាងកក បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​អ្នកគាំទ្រ ប្រហែល​៣.០០០​នាក់ ត្រូវបាន​រំពឹងថា​នឹង​ស្ថិតនៅ​ខាងក្រៅ​តុលាការ​ហើយ​មន្ត្រីប៉ូលិស​ជាង​៤.០០០​នាក់ នឹងត្រូវ​បានដាក់​ឱ្យ​ការពារ​សន្តិសុខ​៕ ដោយ៖ សុខា

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​ទម្លាក់​ពី​អំណាច ដោយ​រដ្ឋប្រហារ​កងទ័ព កាលពី​ឆ្នាំ​២០១៤
មន្ត្រីប៉ូលិស​ជាង​៤.០០០​នាក់ នឹងត្រូវ​បានដាក់​ឱ្យ​ការពារ​សន្តិសុខ