ថៃ​ទម្លុះ​ល្អាង​ភ្នំ​រូង​ទី​៣​ដើម្បី​រុករក​អ្នកកីឡា​១៣​នាក់​ដែល​បាត់​ខ្លួន​កាលពី​៧​ថ្ងៃមុន​

1509
ចែករម្លែក

ប្រែសម្រួល​:​ដេប៉ូ​/ភ្នំពេញ​:​ក្រុមមន្ត្រី​បាន​និយាយថា​ប្រតិបត្តិការ​ក្នុងការ​រុករក​ក្រុម​អ្នកកីឡា​វ័យក្មេង​ដែលមាន​វ័យ​ចាប់ពី​១១​ឆ្នាំ​១៦​ដល់​ដែល​រួមមាន​គ្នា​១៣​នាក់​ក្នុងនេះ​មាន​ទាំង​គ្រូបង្វឹក​កីឡា​ម្នាក់​ផង បាន​បាត់​ខ្លួន​ក្រោយ​ចូល​កម្សាន្ត​ល្អាង​ភ្នំ​មួយកន្លែង​នៅ​ខេត្ត​ឈៀង​រាយ​ឈានចូល​ថ្ងៃទី​៧​ហើយ​។​

​ថៃ​ទម្លុះ​ល្អាង​ភ្នំ​រូង​ទី​៣​ដើម្បី​រុករក​អ្នកកីឡា​១៣​នាក់​ដែល​បាត់​ខ្លួន​កាលពី​៧​ថ្ងៃមុន​


​ក្រុមមន្ត្រី​បានបញ្ជាក់​ថា​កាលពី​ព្រលប់​ថ្ងៃទី​៣០​ខែមិថុនា​ម្សិលមិញ​គេ​បានធ្វើការ​ទម្លុះ​ល្អាង​ភ្នំ​រូង​ទី​៣​ដែលជា​ល្អាង​ភ្នំ​ចុងក្រោយ ដោយ​គេ​រំពឹងថា​នឹង​រកឃើញ​កុមារ​ទាំង​១២​នាក់​រួមទាំង​គ្រូបង្វឹក​ពួកគេ​ម្នាក់​ផង​។​

​ក្នុង​រយៈពេល​១​ថ្ងៃ​ពោលគឺ​កាលពី​ថ្ងៃទី​៣០​ខែមិថុនា និង​ឈានចូល​ថ្ងៃទី​១​ខែកក្កដា​នេះ​ការ​បូម​ទឺ​ក​ចេញពី​ល្អាង​ភ្នំ​បាន​យ៉ាងច្រើន ដែល​ធ្វើឱ្យ​អ្នករុករក​ទាំង​ជនជាតិ​ថៃ​និង​បរទេស​អាច​ចូលកាន់តែ​ជ្រៅ​ឡើង​នៅតាម​តំបន់​ល្អាង​ភ្នំ​ដ៏​អាថ៌កំបាំង​មួយកន្លែង​នេះ​។​
​ ​
យោងតាម​កាសែត​ថៃ​រ៉ាត់​របស់​ថៃ​ដែ​បានចេ​ផ្សា​នា​រសៀ​ថ្ងៃទី១​ខែកក្កដា​នេះ​ឱ្យដឹងថា​ពេលនេះ​ក្រុមទាហាន​សហរដ្ឋអាមេរិក​បាន​ប្រើ​ដ្រូ​ន​បង្ហោះ​ដើម្បី​ស្កែន​លើ​ល្អាង​ភ្នំ​នេះ​ដើម្បី​រុករក​ក្រុមកីឡា​ទាំង​១៣​នាក់​ដែល​បាន​បាត់​ខ្លួន​។​

​ក្រុមមន្ត្រី​បាន​និយាយថា​តាមរយៈ​ការ​ស្កែន​រូបភាព​ខាងលើ​ល្អាង​ភ្នំ​ពី​សំណាក់​កងទ័ពជើងទឹក​របស់​អាមេរិក​នឹង​អាច​រកឃើញ​អ្នក​បាត់​ខ្លួន​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ពុំខាន​។​
​ ​រហូតមកដល់​រសៀល​នេះ​ការរុករក​នៅតែ​បន្ត​យ៉ាង​ស្វិតស្វាញ ហើយ​មន្ត្រី​ប៉ូលីស​ថៃ​រំពឹង ថា​​គេ​នឹង​អាច​រកឃើញ​អ្នក​បាត់​ខ្លួន​ទាំង​១៣​នាក់​នៅពេល​វេលា​ដ៏​ខ្លី​ទៀត​នេះ​៕មន
​ ​