ថៃ​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កៅស៊ូ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​អំពី​តម្លៃ​កៅស៊ូ​

581

​មន្ត្រី​ម្នាក់​នៃ​អាជ្ញាធរ​កៅស៊ូ​ថៃ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែសីហា​ថា ក្រុម​ប្រទេស​ផលិត​កៅស៊ូ​ដ៏​ធំ​នៅ​អាស៊ី​នឹង​ជួបពិភាក្សា​នៅ​ថៃ​នៅ​ខែក្រោយ ហើយ​បញ្ហា​តម្លៃ​កៅស៊ូ ត្រូវបាន​រំពឹងថា​នឹង​ស្ថិតក្នុង​របៀបវារៈ​នេះ​។​

​ក្រុមប្រឹក្សា​កៅស៊ូ​៣​ប្រទេស​អន្តរជាតិ​(ITRC) មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ដែលជា​ក្រុម​ប្រទេស​ផលិត​កៅស៊ូ​ដ៏​ធំ​នៅលើ​ពិភពលោក​នេះ ជួបប្រជុំគ្នា មួយឆ្នាំ​ម្តង​តាម​ការគ្រោងទុក​។​

​លោក ណា​កន តាន់​ហ្គា​វី​រ៉ា​ប៉ាត់ អនុប្រធាន​អាជ្ញាធរ​ផលិត​កៅស៊ូ​និង​ឧស្សា​កម្ម​កៅស៊ូ​របស់​ថៃ​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា​”​ក្រុមប្រឹក្សា​កៅស៊ូ​(ITRC)​នេះ នឹង​ពិភាក្សា​បញ្ហា​ជាទូទៅ​ដោយ​រួមទាំង​យន្តការ​នាំចេញ ដែលជា​រឿង​សំខាន់​របស់​ក្រុម​រដ្ឋមន្ត្រី​ដែល​មកពី​ប្រទេស​ទាំង​៣
​នឹងធ្វើ​កិច្ចពិភាក្សា ។​

​តម្លៃ​កៅស៊ូ បាន​កើនឡើង​កាលពី​ចុង​ឆ្នាំមុន បន្ទាប់ពី​មាន​ទឹកជំនន់​នៅ​តំបន់​ដាំ​ដើម​កៅស៊ូ ប៉ុន្តែ ត​ម្លែ​នេះ​ចាប់​តាំង​ពេល​នោះមក បាន​ធ្លាក់ចុះ​វិញ​។
​ថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ទាំងអស់គ្នា​នេះ ផលិត​កៅស៊ូ​បាន​ជិត​៧០​ភាគរយ​នៃ​កៅស៊ូ​ធម្មជាតិ​ពិភពលោក​៕ ដោយ៖ សុខា

​ស្ត្រី​ម្នាក់​ធ្វើការ​នៅ​ចម្ការកៅស៊ូ​មួយ​នៅ​ខេត្ត​យ៉ា​ឡា ប្រទេស​ថៃ