ថៃ​និង​ម៉ាឡេស៊ី​ហាម​មិន​អោយ​នាវា​ទេសចរណ៍​មួយ​ចូល ដោយសារ​ខ្លាច​វីរុស​

168
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៨​មីនា​ថា ថៃ​និង​ម៉ាឡេស៊ី​បាន​ហាម​មិនអោយ​នាវា​ទេសចរណ៍​មួយ​ចូល​ចត​នៅ​កំពង់ផែ​របស់​ខ្លួន​ទេ​ដោយសារ​ភ័យ​​ខ្លាច​កូរ៉ូណា​វីរុស​ថ្មី ហៅ​Covid-19​។​

​គេ​ថា​នាវា​The Costa Fortuna នេះ​ដឹក​មនុស្ស​ប្រមាណ​២.០០០​នាក់ រួម​មាន​ជនជាតិ​អ៊ីតាលី​រាប់សិប​នាក់​។​វា​ត្រូវ​ថៃ​មិន​អនុញ្ញាត​អោយ​ចូល​កោះ​ភូ​កេតកាល​​ពី​ថ្ងៃ​សុក្រ ទោះ​ជា​មិន​មាន​មនុស្ស​ណា​ម្នាក់​ក្នុង​នាវា​ត្រូវ​បាន​បញ្ជាក់​ថា​កើត​ជម្ងឺ​Covid-19​ក្តី​។​

​មន្ត្រី​ម៉ាឡេស៊ី បាន​និយាយថា នាវា​នេះ​ដឹក​ជនជាតិ​អ៊ីតាលី​៦៤​នាក់​។​

​សូមបញ្ជាក់​ថា អ៊ីតាលី​រងគ្រោះ​ខ្លាំង​ដោយ​កូរ៉ូណា​វីរុស​ថ្មី ដោយ​មាន​មនុស្ស​ជាង​២៣០​នាក់​បាន​ស្លាប់ ជា​ចំនួន​ស្លាប់​ខ្ពស់​បំផុត​ពី​ជម្ងឺ​នេះ​នៅក្រៅ​ទឹក​ដៅ​ចិន​។​

​កាលពី​ថ្ងៃ​សៅរ៍ នាវា​ខាងលើ​បាន​ព្យាយាម​ចូល​ចត​នៅ​រដ្ឋ​ប៉េណាំង​របស់​ម៉ាឡេស៊ី​ខាងជើង តែ​ត្រូវបាន​បដិសេធ​។​ការ​មិន​អនុញ្ញាត​អោយ​ចូល​នេះ​កើតឡើង បន្ទាប់ពី​អាជ្ញាធរ​ម៉ាឡេស៊ី​សំរេច​មិនអោយ​នាវា​ទេសចរណ៍​ទាំងអស់​ចូល​កំពង់ផែ​របស់​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​

00009596

ក្រោយ​ម៉ាឡេស៊ី​មិន​អោយ​ចូល នាវា​The Costa Fortuna​បាន​តម្រង់​ទៅកាន់​សិង្ហ​បុរី​