ថៃ​នឹង​ហាមឃាត់​ថ្នាំ​សម្លាប់​ស្មៅ Glyphosate និង​ថ្នាំ​សម្លាប់​សត្វល្អិត​ពេញនិយម​ដទៃទៀត

192
ចែករម្លែក

​ថៃ​ខិត​កាន់តែ​ជិត​កាលពី​ថ្ងៃ​អង្គារ​ទី​២២​តុលា​ក្នុងការ​ហាមឃាត់​ថ្នាំ​សម្លាប់​ស្មៅ Glyphosate និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដ៏​ចម្រូងចម្រាស​ពីរ​ផ្សេងទៀត ទោះបីជា​មានការ​តវ៉ា​ពី​សំណាក់​កសិករ​នៅក្នុង​ឧស្សាហកម្ម​កសិកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដែលមាន​គោលបំណង​ក្លាយជា “​ផ្ទះបាយ​ពិភពលោក​” ក៏ដោយ​។​

​វិស័យ​កសិកម្ម​ផ្តល់​ការងារ​ដល់​ប្រជាជន​ថៃ ៤០ ភាគរយ​ហើយ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​គឺជា​ប្រទេស​នាំចេញ​អង្ករ​និង​ស្ករ​ឈានមុខ​គេ​លើ​ពិភពលោក​។​

​ថៃ​ក៏​ជា​អ្នក​ប្រើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដ៏​ធំ​បំផុត​មួយ​ផងដែរ ដែល​ត្រូវបាន​ហាមឃាត់​ឬ​បញ្ឈប់​នៅ​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក ដោយសារតែ​វា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ជំងឺ​ផ្សេងៗ​។​

​ក្រុមមន្ត្រី​បាន​និយាយថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​សារធាតុ​គ្រោះថ្នាក់​របស់​ថៃ​បាន​បោះឆ្នោត​ហាមឃាត់​ថ្នាំ​សម្លាប់​ស្មៅ Glyphosate និង​ថ្នាំ​គីមី​ពីរ​ប្រភេទ​ទៀត​គឺ Paraquat និង Chlorpyrifos​។​

​ប្រធាន​គណៈកម្មាធិការ​លោក ផា​នូ​វ៉ា​ត់ ត្រាំ​ចូល​ស្រ៊ី នៃ​ក្រសួង​ឧស្សាហកម្ម​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ការហាមឃាត់​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែធ្នូ​”​។​

​ថ្នាំ​សម្លាប់​សត្វល្អិត Paraquat ដែល​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​អាម៉េរិក​ហៅថា​ថ្នាំ​គីមី “​ពុល​ខ្លាំង​” ត្រូវបាន​ហាមឃាត់​នៅ​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ ២០០៧​។​

​ការសិក្សា​ជាច្រើន​បាន​ភ្ជាប់​សារធាតុ​គីមី Chlorpyrifos ទៅនឹង​ការលូតលាស់​យឺត​ចំពោះ​កុមារ ខណៈ​ក្រុម​អ្នក​រិះគន់​និយាយថា​ថ្នាំ​សម្លាប់​ស្មៅ Glyphosate ទំនងជា​មូលហេតុ​បង្ក​ជំងឺមហារីក​៕ ដោយ៖ កញ្ញាដាលីស

ថៃ​នឹង​ហាមឃាត់​ថ្នាំ​សម្លាប់សត្វ​ល្អិត​បី​ប្រភេទ​គឺ Glyphosate, Paraquat និង Chlorpyrifos នៅ​ថ្ងៃទី​១​ខែធ្នូ