ថៃ​បង្កើន​ការចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​ឆ្កួត ស្របពេល​ជំងឺ​នេះ​ឆ្លង​រាលដាល​

414

​ក្រុម​អាជ្ញាធរ​ថៃ​កំពុង​បង្កើន​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​ឆ្កែ​និង​ឆ្មា​ឆ្កួត បន្ទាប់ពី​ខេត្ត​ចំនួន ២២​នៅ​ទូទាំងប្រទេស​ថៃ​ត្រូវបាន​ប្រកាសថា​ជា​តំបន់​ដែលមាន​ជំងឺ​សត្វ​ឆ្កួត ដែល​តាម​សេចក្តីរាយការណ៍​ថា​រហូតមក​ដល់ពេលនេះ វា​បាន​បណ្តាល​ឱ្យស្លាប់​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៣​នាក់​ដោយសារ​ជំងឺ​នេះ នៅ​ឆ្នាំនេះ ។​

​ក្រសួង​គ្រប់គ្រង​បសុសត្វ​ថៃ​បាន​និយាយថា វា​មាន​តម្រូវការ​ក្នុងការ​បង្កើន​អត្រា​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​
​ពីព្រោះ​មនុស្ស​ភាគច្រើន​មិនដឹងថា​អាច​ស្លាប់​បាន​ដោយ​ឆ្កែ​ឬ​ឆ្មា​ឆ្កួត​ខាំ​នោះទេ ។​

​ទោះជា​យ៉ាង​ក្តី រដ្ឋបាល​មូលដ្ឋាន​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​នេះ មិនមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ នៅ​តំបន់​នោះទេ​។​

​ក្រសួង​គ្រប់គ្រង​បសុសត្វ​ថៃ​បាន​និយាយថា មាន​៣៥៩​ករណី​នៃ​ជំងឺ​សត្វ​ឆ្កួត​ដែល​បានកើត​លើ​
​សត្វពាហនៈ​នៅ​ខេត្ត​ចំនួន​៣៧ ដែល​ភាគច្រើន​នៅ​តំបន់​ភាគ​ឦសាន​និង​ភាគខាងត្បូង​ចាប់ពី​ដើម​ឆ្នាំនេះ​រហូតដល់​ថ្ងៃអាទិត្យ​ទី​១១​ខែមីនា​។ ការផ្ទុះ​ជំងឺ​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន គឺ មានតែ​៣១៥​ករណី​ប៉ុណ្ណោះ​៕ ដោយ៖ សុខា

​ថៃ​បង្កើន​ការចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​ឆ្កួត ស្របពេល​ជំងឺ​នេះ​ឆ្លង​រាលដាល