ថៃ​បិទ​មិនអោយ​ទេសចរ​ចូល​ឆ្នេរ​កោះ​ល្បី​មួយ​ដោយសារ​ខូច​បរិស្ថាន​ធ្ងន់ធ្ងរ​

1020
ចែករម្លែក
  • 2
    Shares

អាជ្ញាធរ​ថៃ​បាន​បញ្ជា​អោយ​បិទ​ជា​បណ្តោះអាសន្ន​ឆ្នេរ​ដែល​ល្បី​ដោយសារតែ​តួ​ហូលីវូដ លោក​ឡេ​អូ​ណា​ដូ ឌី កា​ព្រី​យ៉ូ បាន​ទៅ​ថត​រឿង​The Beach​នៅ​ទីនោះ ដើម្បី​បញ្ឈប់​ការខូចខាត​បរិស្ថាន​ដែល​បង្កឡើង​ដោយ​ការ​ជោរជន់​របស់​ភ្ញៀវទេសចរ​។​

​ឆ្នេរ​Maya Bay​នៅលើ​កោះ ហ្វ៊ី​ហ្វ៊ី ក្នុង​សមុទ្រ អាន់ដាម៉ាន់ នឹងត្រូវ​បិទ​សម្រាប់​ភ្ញៀវទេសចរ​រយៈពេល​៤​ខែ​ចាប់ពី​ខែមិថុនា​ខាងមុខ​​ដើម្បី​ទុកអោយ​ផ្កាថ្ម​និង​ជីវិត​សមុទ្រ​បានល្អ​ប្រសើរ​ឡើងវិញ​។​

​ការសំរេចចិត្ត​ហាម​អ្នកទេសចរ​ចូល​ឆ្នេរ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៨​មីនា ដោយ​នាយកដ្ឋាន​ឧទ្យាន​ជាតិ​និង​ជីវិត​សត្វព្រៃ​៕ដោយ៖វាសនា

​ឆ្នេរ​Maya Bay លើ​កោះ​ហ្វ៊ី​ហ្វ៊ី កន្លែង​ក្រុមហ៊ុន​ហូលីវូដ​ថតកុន​រឿង​The Beach​នៅ​ឆ្នាំ​២០០០