ថៃ​ប្រើ​កុម៉្មង់​ដូ ដើម្បី​បោសសម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់​៧​ពាន់​នាក់​នៅត្រឹម​ចុងខែ​នេះ​

2751
ចែករម្លែក

ដើម្បីសំរេចគោលដៅចាប់បញ្ជូនចេញជនអន្តោប្រវេសន៍បរទេសខុសច្បាប់ប្រមាណ៧.០០០នាក់ដែលស្នាក់នៅថៃហួសទិដ្ឋាការនៅត្រឹមដំណាច់ខែនេះ ប្រធានប៉ូលិសអន្តោប្រវេសន៍ស្តីទី លោកឧត្តមសេនីយ៍ ស៊ូរ៉ាឆាត ហាកប៉ាល កាលពីថ្ងៃពុធទី២៤តុលាបានដឹកនាំកម្លាំងប្រមាណ១.០០០នាក់ទៅកាន់ទីតាំងប្រមាណ២៥នៅក្នុងខេត្តផាធូមថានី ដើម្បីស្វែងរកជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រនេះខុសច្បាប់ ព្រមទាំងជនសង្ស័យជួញដូរថ្នាំញៀននិងអាវុធ។

លោកឧត្តមសេនីយ៍ បាននិយាយថា សមត្ថកិច្ចដែលរួមមានកុម្ម៉ង់ដូប៉ូលិស បានរកឃើញជនបរទេសជាង១.០០០នាក់នៅស្រុក ក្លង លួង។លោកបានអះអាងថា ប្រតិបត្តិការ«ត្រួតពិនិត្យជនបរទេសខុសច្បាប់»នេះជាផ្នែកនៃគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបឧក្រិដ្ឋជនឆ្លងដែន។វាផ្តោតលើជនបរទេសណាដែលគ្មានឯកសារ ស្នាក់នៅហួស ឬពាក់ព័ន្ធទោសកំហុស។

ការបង្រ្កាបនេះក៏ត្រូវបានធ្វើឡើងនៅកោះកម្សាន្តនៃខេត្ត ក្រាប៊ី ដោយបានឃាត់ខ្លួនជនបរទេស១១៣នាក់៕ដោយ៖វាសនា

មេប៉ូលិសអន្តោប្រវេសន៍ស្តីទី ប្តេជ្ញាចាប់បណ្តេញជនបរទេស៧ពាន់នាក់ដែលស្នាក់នៅថៃហួសទិដ្ឋាការនៅយ៉ាងយូរត្រឹមដំណាច់ខែនេះ