ថៃ​ផ្តល​ល់​ប្រាក់​ជំនួយ​៥​លាន​បាតដល់ជ​ប៉ុន បន្ទាប់ពី​គ្រោះទឹកជំនន់​សម្លាប់​ជាង​២០០​នាក់​

730
ចែករម្លែក

​ប្រទេស​ថៃ​បាន​បរិច្ចាគ​ថវិកា​ចំនួន​៥​លាន​បាត​ដល់​ប្រទេស​ជប៉ុន​សម្រាប់​ជំនួយ​សង្គ្រោះ​នៃ​គ្រោះមហន្តរាយ​បន្ទាប់ពី​ទឹកជំនន់​ដ៏​អាក្រក់​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​​ជប៉ុន ដែល​បានសម្លាប់​មនុស្ស​ជាង​២០០​នាក់​កាលពី​ដើមខែ​នេះ​។​

​នាយ​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ចា បានប្រគល់​ប្រាក់​ជំនួយ​នេះ​ដល់ លោក Shiro Sadoshima ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ​។​

​ទឹកជំនន់​ដ៏​អាក្រក់​និង​បំណាក់​ដី​ខ្លាំង​បាន​កើតឡើង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន​ចាប់ តាំងពី​ថ្ងៃទី​៥​ខែកក្កដា​បន្ទាប់ ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​។​

​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​២១០​នាក់ និង​មនុស្ស​២២​នាក់ បាន​បាត់​ខ្លួន ហើយ​មនុស្ស​ចំនួន​៤.៨០០​នាក់​បាន​កំពុងស្នាក់នៅ​តាម​ជំរំ​សង្គ្រោះ​នៅឡើយ​ទេ​៕

​លោក ប្រា​យុទ្ធ ចាន់ អូ​ចា បានប្រគល់​ប្រាក់​ជំនួយ​នេះ​ដល់ លោក Shiro Sadoshima ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ​