ថៃ​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​បន្ទាប់​តាមរយៈ​ការតភ្ជាប់​វប្បធម៌​ជាមួយ​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ាន​

214
ចែករម្លែក

​ដោយ​សុផល​/​ភ្នំពេញៈ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​(TravelAuthorityofThailand)​បាននិងកំពុង​លើកកម្ពស់​វិស័យ​ទេសចរណ៍​តាមបែប​ទំនើប​សម្រាប់​គោលដៅ​បន្ទាប់​ក្នុងប្រទេស​ថៃ​និង​នៅក្នុង​តំបន់​អាស៊ាន​តាមរយៈ​យុទ្ធនាការ​នៃ​គម្រោង​“​បទពិសោធន៍​ទេសចរណ៍​បែប​ទំនើប​នៅ​តំបន់​អាស៊ាន​។

​គម្រោង​នេះ​នឹងធ្វើ​ការតភ្ជាប់​ម្ហូបអាហារ​,​សិល្បៈ​,​អក្សរសាស្ត្រ​,​តន្ត្រី​និង​កីឡា​នៅ​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​ថៃ​ដូចជា​ឈៀង​រ៉ៃ​,​សុខោទ័យ​,​និង​ត្រាត​រួមជាមួយ​ទីក្រុង​នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ាន​រួមមាន ខេត្តបាត់ដំបង​របស់​ប្រទេស​កម្ពុជា​និង​ទីក្រុង​ម៉ាន់​ដា​ឡេ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​តាមរយៈ​សិល្បករ​ល្បីៗ​មកពី​ប្រទេស​ថៃ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​នឹង​រួមគ្នា​ជំរុញ​សកម្មភាព​សិល្បៈ​និង​វប្បធម៌​។​

នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ាន​,​អាស៊ី​ខាងត្បូង​និង​ប៉ាស៊ីហ្វិក​ខាងត្បូង​លោក​KlissadaRatanapruk​បាន​មានប្រសាសន៍ថា​៖“​ឆ្នាំនេះ​ប្រទេស​ថៃ​ទទួលបាន​កិត្តិយស​ដោយ​ត្រូវបាន​ការតែងតាំង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ព្រឹត្តិការណ៍​នេះ​។​យើង​ពិតជា​គាំទ្រ​គោលដៅ​ទេសចរណ៍​បន្ទាប់​ជាមួយ​គម្រោង​“​បទពិសោធន៍​ទេសចរណ៍​បែប​ទំនើប​នៅ​តំបន់​អាស៊ាន​”​ជាមួយ​គោលបំណង​ក្នុង​លើកកម្ពស់​ឧស្សាហកម្ម​ទេសចរណ៍ ក្នុងចំណោម​ប្រទេសជិតខាង​ទាំងអស់​។

​នេះហើយ​ជា​មូលហេតុ​ដែល​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​ធ្វើការ​ជ្រើសរើស​ទីក្រុង​ជា​គោលដៅ​បន្ទាប់​ដែល​ស្រស់​ឆើតឆាយ​និង​អស្ចារ្យ​មាន​វប្បធម៌​សម្បូរបែប​និង​ចំណេះដឹង​ក្នុងស្រុក​ដើម្បី​ត​ភ្ជាប់​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដូចជា​ម្ហូបអាហារ​, សិល្បៈ​, អក្សរសាស្ត្រ​, ម៉ូត​, តន្ត្រី​, កីឡា និង​ការផ្សព្វផ្សាយ ទៅក្នុង​យុទ្ធនាការ​នេះ​”​។​

​លោក​បាន​បន្តទៀតថា​៖“​អត្តសញ្ញាណ​លេចធ្លោ​នៃ​ទីក្រុង​ជា​គោលដៅ​បន្ទាប់​នីមួយៗ​នឹងត្រូវ​លើក​មក​ពិភាក្សា​ជាមួយ​សិល្បករ ដែល​ត្រូវបាន​ជ្រើសរើស ដើម្បី​បង្ហាញ​ភាពស្រស់ស្អាត និង​ភាពរស់រវើក នៅ​ទីកន្លែង​ទាំងនេះ​។​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​គម្រោង​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​ធ្វើដំណើរ​ឆ្ពោះ​មកកាន់​តំបន់​អាស៊ី ដោយមាន​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​កណ្ដាល​។​

លោក Klissada Ratanapruk បាន​អះអាងថា​៖“​ភ្ញៀវទេសចរ​ថ្មីៗ​ដែល​ចូលចិត្ត​សិល្បៈ​វប្បធម៌​និង​ដំណើរ​ផ្សងព្រេង​គឺជា​គោលដៅ​របស់​យើង​។​លើសពីនេះទៅទៀត​យើង​ផ្តោត​ជាពិសេស​ទៅលើ​កន្លែង​ប្លែកៗ​ដែល​បង្ហាញ​ពី​ការសម្តែង​អស្ចារ្យ​របស់​សិល្បករ​ដែ​ល​ជា​ចំណុចខ្លាំង​របស់​យើង​”​។​

​ជំនួយការ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​KingPowerGroup​លោកស្រី​AroonroongSrivaddhanaprabha​បាន​មាន​ប្រសា​ន៍​ថា​៖“​ក្រុមហ៊ុន​KingPower​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ក្នុង​វិស័យ​ទេសចរណ៍​និង​ជា​ច្រកចេញចូល​សម្រាប់​ទេសច​រ​អន្តរជាតិ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ដ៏​សំខាន់​នេះ​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​។

មាន​កន្លែង​ស្រស់ស្អាត​និង​ទាក់ទាញ​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​មិនទាន់​ត្រូវបាន​លាតត្រដាង​នៅឡើយ នូវ​លក្ខណៈពិសេស​និង​តម្លៃ​របស់​ទីកន្លែង​ទាំងនោះ​។ យុទ្ធសាស្ត្រ​នៃ​ការផ្សារភ្ជាប់​សិល្បករ ដែលមាន​កេរ្តិ៍ឈ្មោះ​ទៅក្នុង​គម្រោង​“​បទពិសោធន៍​វប្បធម៌​ទំនើប​នៅ​តំបន់​អាស៊ាន​”​អាច​ទាក់ទាញ​អ្នកទេសចរ​នៅ​ជុំវិញ​ពិភពលោក​ជាពិសេស​អឺរ៉ុប​និង​ចិន​ឱ្យ​ស្វែងយល់​ពីបទ​ពិសោធន៍​នៃ​វប្បធម៌​របស់​យើង ហើយ​អាច​នាំឱ្យមាន​ផែនការ​បន្ថែម សម្រាប់​គោលដៅ​បន្ទាប់​នៅ​ប្រទេស​ថៃ​។

​លោកស្រី​បាន​បន្តទៀតថា​៖“​លើសពីនេះទៅទៀត​គម្រោង​នេះ​កំពុង​ផ្តោតលើ​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ថៃ​និង​ទីក្រុង​នៃ​ប្រទេសជិតខាង​រួមមាន​ប្រទេស​កម្ពុជា​និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​ការរួមបញ្ចូល​គ្នា របស់​សិល្បករ នៃ​ប្រទេស​និ​មួយៗ ប្រមាណ​ជាង ១០ នាក់ នឹង​នាំមក​នូវ​ការងារ​សិល្បៈ​ដ៏​អស្ចារ្យ​។ យុទ្ធនាការ​នៃ​គម្រោង​ពង្រឹង​វប្បធម៌​នេះ ទទួលបាន​ជោគជ័យ ក៏ដោយ​សារ​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន King Power Group, ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways, ក្រុមហ៊ុន​ថ្នាំលាប Berger, សណ្ឋាគារ Mercure Mandalay Hill Resort, ក្រុមហ៊ុន BMW នៃ​ប្រទេស​ថៃ​។

​ដោយមាន​ការសហការ​ជាមួយ​សិល្បករ​ខ្មែរ​ក្នុង​ការពង្រីក​ការច្នៃប្រឌិត​នៃ​សិល្បៈ​គំនូ​រូបភាព​នៅលើ​ជញ្ជាំង​អគារ​និង​តាម​ដងផ្លូវ​។​គំនូរ​នៅលើ​ជញ្ជាំង​អគារ​ដែលមាន​អត្ថន័យ​ថា​“​មិត្តភាព​”​ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង​ចំណាស់​នៃ​ស្រុក​Sawankhalok​ខេត្ត​សុខោទ័យ​ត្រូវបាន​បង្កើតឡើង​ដោយ​សិល្បករ​ខ្មែរ​។

​លោក​PeapTarr​និង​កញ្ញា​ម៉ម​លី​សា​(LisaMam)​។​ផ្ទាំងគំនូរ​នេះ​បង្ហាញ​ពី​ចំណងមិត្តភាព​រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ដោយ​ពណ៌នា​អំពី​“​ផ្ការំដួល​”​ដែលជា​ផ្កា​តំណាង​របស់​កម្ពុជា​និង​ផ្កា​តំណាង​របស់​ខេត្ត​ស៊ីសាកេត​។​លោក​Peap​និង​កញ្ញា​Lisa​បានបង្ហាញ​ស្ទីល​សិល្បៈ​របស់​ពួកគេ​ដោយ​ប្រើ​លំនាំ​KBACH​ដែល​ស្រដៀង​នឹង​ថៃ​ដែរ​ទៅក្នុង​សិល្បៈ​សហ​សម័យ​របស់​ពួកគេ​ទាំងពីរ​។​

​សូមបញ្ជាក់ថា​សិល្បករ​ខ្មែរ​ទាំងពីរ​ក៏បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ខេត្ត​សុខោទ័យ​និង​ប្រជាជន​ថៃ តាមរយៈ​ការ​រំលេច​នូវ​ស្លឹក​រុក្ខជាតិ​ម្យ៉ាង​មាន​ពណ៌​ទឹកប្រាក់​នៅក្នុង​រូបគំនូរ​នោះ​ផងដែរ​។​ចំពោះ​ផ្ទាំងគំនូរ​នោះ​ស្លឹក​ឆើតឆាយ​តំណាងឱ្យ​ការលូតលាស់​,​ភាពរឹងមាំ​នៃ​អំណាច​និង​សន្តិភាព​និង​មិត្តភាព​ដែល​មិនចេះ​រីងស្ងួត​៕S/