ថៃ​ភាគ​ឦសាន​ជន់​លិច​បន្ទាប់​ពី​រង​ព្យុះ​និង​វិ​សម្ពាធ​ត្រូពិក​

228
ចែករម្លែក

ទឹក​ជំនន់​នៅ​ថៃ​ភាគ​ឦសាន​បាន​ជន់​លិច​ផ្ទះ ផ្លូវថ្នល់​និង​ស្ពាន ដោយ​នាំ​អោយ​ជម្លៀស​មនុស្ស​ជាង​២៣.០០០​នាក់​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​វាយប្រហារ​ប្រទេស​ថៃ​អស់​ពេល​២​សប្តាហ៍​មក​ហើយ និង​បង្ក​ជន់​លិច​ភ្លាមៗ​និង​ការបា​ក់ដី​នៅ​ជិត​ពាក់កណ្តាល​នៃ​ខេត្ត​ឦសាន​ជាហេតុ​នាំ​អោយ​មាន​ការ​​ជម្លៀស​មនុស្ស​ចេញពីផ្ទះ​របស់​គេ​តាម​ទូក​ឬ​ក្បូន​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ពី​នាយកដ្ឋាន​គ្រោះមហន្តរាយ​ការណ​ពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ចាប់តាំងពី​ថ្ងៃ​២៩​សីហា​មក មនុស្ស​៣២​នាក់​បាន​ស្លាប់​ដោយ​ការ​ជន់​លិច​។​

​ព្រឹត្តិការណ៍​អាកាសធាតុ​២​នៅ​ពីក្រោយ​ការ​ជន់​លិច​ជាទូទៅ គឺ​ព្យុះ Podul​និង​វិសម្ពាធ​លើ​សមុទ្រចិន​ខាងត្បូង ហៅថា​Kajiki​។​

​របាយការណ៍​ក្នុងស្រុក​មក​ពី​ខេត្ត​អ៊ូ​បុន រ៉ា​ចា​ថា​នី​ដែល​រង​ការលិចលង់​ខ្លាំង​ជាង​គេ​បង្ហាញ​អ្នកស្រុក​ដើរ​លុយ​ទឹក​ត្រឹម​ទ្រូង​និង​អ្នក​ជួយសង្គ្រោះ​តាម​ទូក​ព្យាយាម​ទាញ​​ក្របី​ឡើង​ទី​ខ្ពស់​។​ទឹកជំនន់​នៅក្នុង​ខេត្ត​អ៊ូ​បុន រ៉ា​ត​ចា​ថា​នី ជាប់​ព្រំដែន​កម្ពុជា​និង​ឡាវ កាន់តែ​អាក្រក់​ឡើង​ដោយសារ​តែ​កំរិត​ទឹក​កើនឡើង​នៅ​ទន្លេ​មូននិង​ជី​៕​ដោយ​៖​វាសនា​

រូបភាព​ថត​ពី​អាកាស​បង្ហាញ​ការ​ជន់​លិច​កាត់​វាល​ជាមួយ​នឹង​ទឹក​ពណ៌​ភក់​និង​ឆ្កែ​ត្រូវបាន​ជួយសង្គ្រោះ​ដាក់​លើ​ទូក​