ថៃ​លុបចោល​ការហោះហើរ​ទៅកាន់​កោះ​រមណីយដ្ឋាន ខណៈដែល​ខ្យល់ព្យុះ​គំរាមកំហែង​

707
ចែករម្លែក

​ប្រទេស​ថៃ​បាន​លុបចោល​ជើងហោះហើរ​ទៅកាន់​កោះ​ទេសចរណ៍​ដ៏​ពេញនិយម​មួយ​និង​បិទ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ព្រមទាំង​បាន​ជម្លៀស​មនុស្ស​ចេញពី​កន្លែង​យក​​ប្រេង​នៅ​ឈូង​សមុទ្រ ខណៈដែល​ព្យុះ​ត្រូ​ពិ​ក​ទីមួយ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ បាន​គំរាមកំហែង​ឆ្នេរសមុទ្រ​ភាគខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែមករា​។​

​ខ្យល់ព្យុះ​Pabuk​បាន​បក់បោក​ទៅកាន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ដោយ​ល្បឿន​ខ្យល់​៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​គំរាម​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​ដោយ​​អាច​នឹងមាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​ខ្លាំង និង រលក​សមុទ្រ​កម្ពស់​៧​ម៉ែត្រ នៅពេល​ខ្យល់ព្យុះ​នេះ ត្រូវ​រំ​ពឹ​ថា​នឹង​មកដល់​នៅ​ថ្ងៃ​សុក្រ​ទី​៤​ខែមករា​នេះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​Bangkok Airways បាន​លុប​ចោ​កជើង​ហោះ ទាំង​មក​និង​ទៅ កាន់​កោះ​រមណីយដ្ឋាន​Koh Samui នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏បាន​រាយការណ៍​​ផងដែរ​ថា​សេវាកម្ម​នាវា​ចម្លង​ទាំង​មក​និង​ទៅកាន់​កោះ​នេះ ត្រូវបាន​ផ្អាក​ផងដែរ​៕​ដោយ​៖​សុខា​/SN

រាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្នមុនព្យុះមកដល់