ថៃ​អនុម័ត​យល់ព្រម​ថវិកា​៥,២​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ចិន​ល្បឿន​លឿន​

1167
ចែករម្លែក

រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​អង្គារ ទី​១១ កក្កដា​បានអនុម័ត​យល់ព្រម​ថវិកា​ចំនួន​៥,២​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លឿន​ជា​លើកទីមួយ ដែល​នឹង​ត​ភ្ជាប់​ពី​ទីក្រុង​បាងកក​ទៅ​ប្រទេស​ចិន ភាគខាងត្បូង ដែលជា​គម្រោង​កសាង​ផ្លូវដែក​រួមគ្នា​ដ៏​វែង​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ទាប់ពី​គម្រោង​នេះ មានការ​ពន្យារពេល​ម​ក​នោះ​។​

គម្រោង​នេះ ជា​ផ្នែក​មួយ​នៃ​ផែន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​ក្នុង​តំបន់​របស់​ចិន​ដើម្បី​កសាង​បណ្តាញ​ផ្លូវ​រថភ្លើង​លឿន ដែល​ត​ភ្ជាប់​ទីក្រុង​គុន​មីង ភាគខាងត្បូង​នៃ​ប្រទេស​ចិន ជាមួយ​ប្រទេស​ឡាវ​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​

ការសាងសង់​ផ្លូវដែក បានចាប់ផ្តើម​សាងសង់​រួចហើយ​នៅ​ប្រទេស​ឡាវ ប៉ុន្តែ ការកសាង​កំណាត់​ផ្លូវ​រថភ្លើង មួយផ្នែក​របស់​ថៃ​ត្រូវបាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយសារ​ការមិនយល់​ស្របគ្នា​លើ បញ្ហា​ហិរញ្ញវត្ថុ បញ្ហា​លក្ខខណ្ឌ​ប្រាក់កម្ចី និង​ការគ្រប់គ្រង​កម្លាំង​ការងារ នៅ​ប្រទេស​ថៃ​៕ ​ដោយ ៖សុខា

​រថភ្លើង​នៃ​ទីក្រុង​បាងកក