ថៃ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​នឹង​កាត់បន្ថយ​ការនាំចេញ​កៅស៊ូ​រយៈពេល​៤​ខែ​

390
ចែករម្លែក
  • 14
    Shares

​ក្រុម​ប្រទេស​នាំចេញ​កៅស៊ូ​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​៦​មីនា​ថា ក្រុម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ​ធំៗ​របស់​លើ​ពិភពលោក​នឹង​កាត់បន្ថយ​ការនាំចេញ​ចំនួន ២៤០.០០០ តោន​ក្នុង​រយៈពេល ៤ ខែ​គិត​ចាប់ពី​ខែមេសា​តទៅ ក្នុង​គោលបំណង​ធ្វើឱ្យ​កៅស៊ូ​នៅលើ​ពិភពលោក​ឡើងថ្លៃ​ឡើងវិញ​។​

​ចំណាត់ការ​នេះ​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅ​ចុងខែ​កុម្ភៈ បន្ទាប់ពី​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​កៅស៊ូ​ត្រីភាគី​អន្តរជាតិ (ITRC) ដែល​រួមមាន​ប្រទេស​ថៃ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​។ ទោះយ៉ាងណា បរិមាណ​ពិតប្រាកដ កាលបរិច្ឆេទ​ចាប់ផ្តើម និង​រយៈពេល មិនបាន​ត្រូវ​ប្រកាស​ទេ​នៅ​គ្រានោះ​។​

​ក្រុម​ប្រទេស​នាំចេញ​កៅស៊ូ​នេះ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​កាលពី​សប្តាហ៍​មុន​ដើម្បី​បង្ហើយ​សេចក្តីលម្អិត​ថា ការកាត់បន្ថយ​ការនាំចេញ​កៅស៊ូ​នឹង​ចាប់ផ្តើម​នៅ​ខែមេសា និង​មាន​រយៈពេល ៤ ខែ នៅក្រោម​គម្រោង​ឈ្មោះថា AETS​។​

​ក្រុម​នេះ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅក្រោម​ការអនុវត្ត​គម្រោង AETS ទី​៦ ប្រទេស​ទាំងបី​បាន​យល់ព្រម​កាត់បន្ថយ​ការនាំចេញ​កៅស៊ូ​ធម្មជាតិ​ចំនួន ២៤០.០០០ តោន​”​។​

​ប្រទេស​ទាំងបី​រ៉ាប់រង​ប្រហែល ៧០ ភាគរយ​នៃ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​របស់​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ថៃ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​នឹង​កាត់បន្ថយ​ការនាំចេញ​កៅស៊ូ​២៤០.០០០​តោន​ក្នុង​រយៈពេល​៤​ខែ​គិត​ចាប់ពី​ខែមេសា