ថៃ​-​កម្ពុជា​ថា​នឹង​សម្អាត​បរិស្ថាន អនាម័យ​នៅ​បរិវេណ​ច្រកទ្វារ

525
ចែករម្លែក
  • 1
    Share

ដោយ​៖​ប​.​ជ័យ​/​ព្រំដែន​កម្ពុជា​ថៃ​:​បន្ទាយមានជ័យ​៖​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរខេត្ត​ស្រះកែវ​ក៏​ដូច​ស្រុក​អារ​ញ្ញា​ប្រ​ថេត​របស់​ថៃ​និង​សម​ភាគី​អាជ្ញាធរ​ដែនដី​ខេត្តបន្ទាយមានជ័យ​ក្រុង​ប៉ោយប៉ែត​របស់​កម្ពុជា​អះអាងថា នឹង​រួមគ្នា​សម្អាត​បរិស្ថាន អនាម័យ​នៅ​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​- ខ្លង​លឹក​ឱ្យបាន​ជាប្រចាំ​នៅ​តំបន់​ព្រំដែន​ដ៏​សំខាន់​នេះ ។​

​នេះ​បើតាម​សេចក្តី​ថ្លែង​របស់​ដឹកនាំ​ដោយ​លោក វិ​ឈី​ត ឆាត​ផៃ​ស៊ី​អភិបាលខេត្ត​ស្រះកែវ លោក​អភិបាលស្រុក​អារញ្ញ​ប្រាថេត​និង​លោក​សាន​ស៊ានហូ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​២០​ខែកុម្ភ​:​ខណ​:​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ចម្រុះ​សិស្ស​យុវជន​នារី​។

​មហាជន​ផ្សេងទៀត​ជិត​២.០០០​នាក់​បាន​សហការគ្នា​បើក​យុទ្ធនាការ​រួមគ្នា​ធ្វើការ​បោសសំអាត​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​នឹង​អូរ​មាត់​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​គឺ​សកម្មភាព​សង្គម​នោះ​មានការ​សម្អាត​លើ​មាត់ច្រក​ព្រំដែន​ទាំង​២ , លើ​ស្ពាន​ព្រំដែន​,​នៅក្រោម​ស្ពាន​ព្រំដែន ,​នៅលើ​ដងផ្លូវ​សងខាង​ព្រំដែន និង​តាម​ចិញ្ចើមផ្លូវ​សងខាង​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ។​

​លោក​អភិបាលខេត្ត​ស្រះកែវ​ចាត់ទុក​សកម្មភាព​សម្អាត​បរិស្ថាន អនាម័យ​រួមគ្នា​នេះ​ថា​ជា ការលើកកម្ពស់​សុខុមាល​ភាព គុណ​តម្លៃ​ជីវិត សោភ័ណភាព លើកមុខ​មាត់ កិ​ត្ត​យស​នៅ​បណ្តោយ​និង​ច្រកព្រំដែន​នៃ​ប្រទេស​ទាំង​២ ។​

នាឱកាស​នោះ មន្ត្រី​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ អាជីវករ សហគ្រិន ក្រុមហ៊ុន​ឯកជន​ទាំង​ទាំងឡាយ ត្រូវ​បញ្ឈប់​សកម្មភាព បោះចោល​សំរាម​តាម​ទី​សា​ធា​រណះ ក្នុង​អូរ​ព្រំដែន ពិសេស​ការបង្ហូរ​ទឹក​ស្អុយ​ឬ​កាកសំណល់​ចូល​អូរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​បង្ក​ឲ្យ​មាន​ជាតិពុល​ដល់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ ៕S/