ថៃចាប់ខ្លួន​មនុស្ស​១០​នាក់​ជាមួយនឹង​ថ្នាំញៀន​ជាង៤លានគ្រាប់និង​​ហេ​រ៉ូ​អ៊ី​ន ៤៥​គីឡូក្រាម

1803
ចែករម្លែក

កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​ថៃ (NSB) បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា​ថា ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​ចំនួន​៣​លើក បាន​នាំ​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​១០​នាក់ ជាមួយនឹង​ថ្នាំញៀន​យ៉ា​បា (yaba) ចំនួន​៤​លាន​គ្រាប់ និង គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន (heroin) ជិត ៤៥​គីឡូក្រាម​។​

​លោក សំ​ម៉ៃ គង់​វី​សៃ​ស៊ុ​គ ប្រធាន​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​ថៃ បាន​អះអាងថា ការផលិត​គ្រឿងញៀន​​យ៉ា​បាទំនងជា​បាន​កើនឡើង​ពី​៥០០​លាន​គ្រាប់ ទៅ​៥​.០០០ពាន់​លាន​គ្រាប់ ក្នុង​មួយឆ្នាំ​។​

​លោក សំ​ម៉ៃ ក៏បាន​និយាយ​ផងដែរ​ថា គ្រឿងញៀន​ ជាពិសេស គ្រឿងញៀន​ម៉ា​ទឹកកក (ice) ត្រូវបាន​ផលិត​ចេញ​មកពី​តំបន់​ជាប់​ព្រំដែន​ថៃ ហើយត្រូវបាន​លួច​នាំចូល​កាត់​ប្រទេស​ថៃ ដើម្បី​ទៅដល់​ប្រទេស​ម៉ាឡេស៊ី នៅមុន​ពេល​បន្ត​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​និង​អូស្ត្រាលី​។​

​លោក សំ​ម៉ៃ និយាយថា មាន​សេចក្តីរាយការណ៍​ថា គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៧០​តោន បាន​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ឆ្នាំនេះ​៕ ដោយ៖ សុខា

ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​៣​លើក​របស់​ប៉ូលិស​ថៃ នាំ​ដល់​ការចាប់ខ្លួន​១០​នាក់ ជាមួយនឹង​គ្រឿងញៀន​យ៉ា​បា​(yaba )៤​លាន​គ្រាប់ និង គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​(heroin) ជិត​៤៥​គីឡូក្រាម