ថៃ ចិន កម្ពុជា រួមគ្នាពង្រីកទីផ្សារ ផលដំណាំផ្លែឈើនៅកម្ពុជា

943
ចែករម្លែក
  • 1K
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ក្រុមហ៊ុនបីរួមគ្នា និងគ្រោងធ្វើអោយវិស័យកសិកម្មនៅក្នុងស្រុក ខ្មែរមានទី ផ្សារខ្ពស់ស្របពេល មានអ្នកបញ្ជាទិញ​និងមានអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកទេស តាមស្តង់ ដា នៃដំណាំផ្លែឈើ។ នេះបើតាមការអះអាងរបស់អ្នកសេដ្ឋកិច្ច ថ្លែងក្នុងពិធីចុះ អនុស្សរណៈរវាងក្រុមហ៊ុន Harvest Chain Company និង Rachchanakorn Supply Co.,LTD​ ចុះកិច្ចសន្សា ទិញដំណាំហូបផ្លែ និងបច្ចេកទេសដាំដុះ ជា មួយនិងក្រុមហ៊ុន ហង្សម្ចាស់ដី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ មីនា ២០១៩ នៅសណ្ឋាគា ហ៊ីម៉ាវ៉ារី ។​

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុហង្សម្ចាស់ដី ដែលបានបោះទុនវិនោយោគ លើវិស័យកសិកម្មរាប់ពាន់ហិកតា លើខេត្តចំនួន ៤រួមមាន កំពត ពោធិ៍សាត់ មណ្ឌលគីរី និង សៀមរាប បានអះអាងថា មិនយូរនោះទេ កម្ពុជា នឹងក្លាយ ជាហង្សដ៏ ស្រស់ស្អាតមួយ ដែលបណ្ដាប្រទេសណាមួយ ជាពិសេសគឺមហាយក្សចិន សុទ្ធតែចង់ ធ្វើជា ដៃគូវិនិយោគ ដោយសារតែកម្ពុជា មានសក្កានុពលធំសម្បើម ដែលក្រុមអ្នក វិនិយោគ ទាំងនោះត្រូវការបោះទុន។

ជាក់ស្ដែងក្នុងពិធីចុះអនុស្សណៈរវាងក្រុមក្រុមហ៊ុនលោកដែលបានធ្វើឡើងជាមួយក្រុមហ៊ុនធំ២មកពីចិន និង ថៃនោះ ក្រុមហ៊នចិន Harvest Chain Company Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន តំណាងដោយលោក ស៊ូ ចុងប៉ី នាយកប្រតិបត្តិ បានប្រកាសជួយជំរុញលើវិស័យកសិកម្មរបស់ក្រុមហ៊ុនហង្សម្ចាស់ដី ដោយយល់ ព្រម ទទួលទិញកសិផលដែលក្រុមហ៊ុន និងពលរដ្ឋដាំដុះបាន ពិសេសគឺផ្លែធុរ៉េន យក ទៅកាន់ ទីផ្សារចិន ដើម្បីអោយកសិករទទួលបានផលចំណេញខ្ពស់។ ក្រុមហ៊ុនចិន ធានា ផ្ដល់ពូជនិងបច្ចេកទេសលើផ្ទៃដីរហូតដល់២ម៉ឺនហិកតា ដើម្បីធ្វើអោយ វិស័យ កសិកម្មនៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន អោយដូចគ្នានឹងប្រទេសជិតខាង។

ចំណែកក្រុមហ៊ុនថៃ រាច្ឆាកនណាកន សាប់ផ្លាយឯ.ក(Rachchanakorn Supply Co.,LTD) តំណាងដោយលោក រ៉ាឆាភុល ខូតកែវ ជានាយកប្រតិបត្តិ កបានប្រកាស ផ្គត់ផ្គង់នូវតម្រូវការផ្សេងៗជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ជួយផ្នែកបច្ចេក ទេស និងសុខមាលភាពលើផលដំណាំ និងផ្ដល់ជី ក៏ដូចជាសម្ភារៈផ្នែកកសិកម្មគ្រប់ ទម្រង់ ដើម្បីអោយការវិនិយោគលើការបង្កើតចម្ការរបស់ក្រុមហ៊ុនម្ចាស់ដី អោយបាន ដំណើរ ការទៅមុខផងដែរ៕