ថៅកែ​ខារ៉ាអូខេ​ជនជាតិ​ចិន បង្ខំ​ឱ្យ​តារា​សម្តែង ហ្វី​ហ្វី រួមភេទ​ជាមួយ​ភ្ញៀវ​បង្ក​ជា​ជម្លោះ ខណៈ​នេះ​កំពុង​ដោះស្រាយ​នៅ​ក្រសួងមហាផ្ទៃ​

2617
ចែករម្លែក
  • 997
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: តាមពិតទៅ នារី​ពីរ​នាក់​ដែល​មានរឿង​ជម្លោះ​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ ”QI HAOGONGGOAN” បាន​បង្ខំ​ឱ្យ​នារី​២​នាក់​ជា​អ្នកបំរើ​ភ្ញៀវ​ឱ្យទៅ​ក្រៅ​ជាមួយ​(​ទៅ​ដេក​) ជាមួយ​មិត្តភក្តិ​ខ្លួន គឺជា​តារា​សម្តែង​ដ៏​សិច​ស៊ី កញ្ញា ហ្វី​ហ្វី មកទល់ពេលនេះ សំណុំរឿង​បាន​ទៅដល់​ក្រសួងមហាផ្ទៃ និង​កំពុង​ដោះស្រាយ​គ្នា ។នេះ​បើតាម​នាង​ប្រាប់​ភ្នាក់ងារ​យើង​កាលពី​ម្សិលមិញ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់ពី​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ ”QI HAOGONGGOAN” បាន​បង្ខំ​ឱ្យ​នារី​២​នាក់​ជា​អ្នកបំរើ​ភ្ញៀវ​ឱ្យទៅ​ក្រៅ​ជាមួយ​(​ទៅ​ដេក​)​ជាមួយ​មិត្តភក្តិ​ខ្លួន​។​ពេលនោះ​នាង​មិន​ព្រម​ថៅកែ​បាន​ប្រើ​ហឹ​ង្សា​ដោយបាន​ធាក់​និង​ទះកំភ្លៀង​នារី​២​នាក់​បណ្ដាលឱ្យ​រងរបួស​។​

​ទើប​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៣ ខែមេសា នៅ​ចំណុច​មុខ KTV QI HAO GONG GOAN ជាប់​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការ​មន ។​

​យោងតាម​ការបំភ្លឺ​រប​ស់ ស្រី​ស្រស់ស្អាត​សាច់​ខ្ចី កញ្ញា ហ្វី​ហ្វី បានឱ្យ​រស្មី​កម្ពុជា​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​រឿង​ជម្លោះ​ខាងលើ​នាង​មិនមែនជា​បុ​គ្គ​លិ​កនៅ​ហាង​ខារ៉ាអូខេ​ខាងលើ​នោះទេ ដោយសារ​តែមាន​មិត្តភក្តិ​នាង​ជា​បុគ្គលិក​នៅ​ទីនោះ នាង​ក៏​មកលេង​ហើយ​ពេលខ្លះ​ថៅកែ​ហាង​ក៏​ហៅ​មក​ទទួលភ្ញៀវ​ម្តងម្កាល​ពេល​ចប់​ភ្ញៀវ​ក៏​ទៅផ្ទះ​វិញ​។​

​តារា​សម្តែង​និយម​ភាព​សិច​ស៊ី​បាន​បន្តថា មុនពេល​កើតហេតុ មាន​មិត្តភក្តិ​ម្នាក់​ដែលជា​បុគ្គលិក​(​នារី​កំដរ​ភ្ញៀវ​) បានទូរស័ព្ទ​ហៅ​នាង​មកជួយ​កំដរ​ភ្ញៀវ ដែលជា​មិត្តភក្តិ​ថៅកែ។​ពេលនោះ នាង​ក៏បាន​មក​មាន​គ្នា​ចំនួន​បី​នាក់ ខណៈ​មកដល់​ក្នុង​បន្ទប់​ពួកនាង​ក៏​ដើរ​ចេញមកក្រៅ​វិញ ព្រោះ​ភ្ញៀវ​ទាំងនោះ​តែងតែ​បង្ខំ​នារីៗ ដែលជា​ដៃគូទៅ​ដេក​ជាមួយ​។ បន្ទាប់មក​ស្រាប់តែ​ថៅកែ​មក​សួរនាំ​ហើយ​បាន​ធាក់​នាង​ពីក្រោយ បណ្តាលឱ្យ​ដួល​ហើយ​ចាប់​ទះកំភ្លៀង​ចំនួន​២​ដៃ ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ ថៅកែ​ហាង​ខារ៉ាអូខេ​ខាងលើ​បាន​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ​។ តែ​នារី​រងគ្រោះ​មិន​ព្រម ទើប​នាង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ជួយ​អន្តរាគមន៍ ហៅ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹងត្របែក ដើម្បី​ហៅ​ជនបង្ក​ទៅ​ដោះស្រាយ​តាមច្បាប់​។​

​សូមជម្រាបថា ទីតាំង​ខាងលើ​តែងតែមាន​អំពើហិង្សា​ដាក់​នារីៗ​ខ្មែរ ជា​អ្នក​កំដរ​ភ្ញៀវ​ជា​ញឹកញាប់ តែ​មិន​ដែល​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​វិធានការ​យ៉ាងណា​នោះទេ ឬក៏​​ទីតាំង​ខាងលើ​មាន​ខ្សែ​ជា​អ្នកធំ ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បែបនេះ ហើយ​សូម្បីតែ​ស្លាក​យីហោ​ខាងមុខ ក៏​គ្មាន​ដាក់​អក្សរ​ខ្មែរ​ដែរ ធ្វើ​ដូចជា​នៅ​ស្រុក​ក្រៅ​អីចឹង​។​

​គួររំលឹកថា រូបថត​សិច​ស៊ី​មួ​យស​ម្លឹ​ក​ពី​សំណាក់​តារា​សម្តែង​ស្រី​កញ្ញា ហ្វី​ហ្វី ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​​សង្គម​ផ្ទាល់ខ្លួន​របស់​នាង​ក្រោយពី​ប្រុសៗ រួមជាមួយ​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន ដែល​បានឃើញ​ហើយ​នោះ ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ស្ទើរ​ឡើយ ខណៈ​រូបថត​នេះ​មាន​លក្ខណៈ​សិច​ស៊ី​បង្ហាញ​ឲ្យ​ឃើញ​សាច់​សខ្ចី​ជាមួយ​ការ​រំលេច​សាច់​សុដន់​អត់​ពាក់អាវ​ទ្រនាប់ ស្ទើរ​មើលឃើញ​ទាំងស្រុង នៅ​កណ្តាលវាល​ផង​នោះ​។ នាង​ក៏​ជា​តារា​ស្រី​មួយ​ដួង​ដែល​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហារ និង​ការប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗ​ផងដែរ​។ មិនតែប៉ុណ្ណោះ នាង​ក៏មាន​ឈ្មោះ​ជា​តារា​ស្រី​សិច​ស៊ី​ចូល​ចិ​ត្ដ​បញ្ចេញ​របស់​ល្អៗ ឲ្យ​មហាជន​ទស្សនា​មិនចេះ​ជិនណាយ​ទៀតផង​៕ ​/មន

#