ថៅកែ​ជនជាតិ​ចិន​ម្នាក់​ប្រើ​ឱ្យ​កម្មករ​ចុះទៅ​ក្នុង​រណ្តៅ​រ៉ែ​មាស​ថប់ដង្ហើម​ស្លាប់​៣​នាក់​

457
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​និង​ជា​អ្នកគ្រប់គ្រង​កម្មករ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ប្រើ​ឲ្យ​កម្មករ​ចិន​ចុះទៅ​ក្នុង​រណ្តៅ​រ៉ែ​មាស​បណ្តាលឱ្យ​ថប់ដង្ហើម​ស្លាប់​ចំនួន​៣​នាក់​យ៉ាង​រន្ធត់​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ព្រៃទទឹង​ភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមិថុនា​និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២៥ខែមិថុនា​ឆ្នាំ​២០១៩​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ មានឈ្មោះ​Wang Zhenyu ភេទ ប្រុស អាយុ ៤៣​ឆ្នាំ​ជា​អ្នកគ្រប់គ្រង​កម្មករ​។​ចំណែក​ជន រង គ្រោះជា ជនជាតិ ចិន ទាំង ៣ នាក់ រួមមាន​១​ឈ្មោះ WangZhenran​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​២​ឈ្មោះ​GaoDehua​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​។​៣​ឈ្មោះ​ZhangJichun​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​នាយកដ្ឋាន នគរបាល បច្ចេកទេស និង វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​ចិន ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់​បន្តទៀត​៕S/​