ថៅកែ​ផលិតកម្ម​កាឡាក់ស៊ី​ប្រកាស​ផ្តល់​ឡានក្រុង​១៥​គ្រឿង​ជួយ​អ្នកស្រុក​ម៉ាឡៃ​

234
ចែករម្លែក

​ភ្នំពេញៈ អ្នកស្រុក​ម៉ាឡៃ​នឹង​រីករាយ ជាមួយ​គម្រោង​ឧបត្ថម្ភ​ថ្មី​ពី​ម្ចាសផលិតកម្ម​កាឡាក់ ស៊ីដោយ ​លោក ឡេង ណា​វ៉ា​ត្រា ប្រកាស​ផ្តល់​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​ត​ភ្ជាប់​ពីក្រុង​ប៉ោយប៉ែត ឆ្ពោះទៅកាន់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក ឡេង ណា​វ៉ា​ត្រា បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ថា រដ្ឋបាល ខេត្ត​បានសម្រេច​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​២០​នាទី​ម្ដង​ដែល​ត​ភ្ជាប់​ចរាចរណ៍​រវាង ប្រជុំជន​ទាំងពីរ​ប្រើប្រាស់​មុនគេ​បង្អស់​បន្ទាប់ពី រាជធានី​ភ្នំពេញ​ដោយ​ផ្ដល់ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថ្លៃ​រយៈពេល​៣​ខែ ដោយ គោលបំណង​នៃ​ការដាក់ឱ្យ​ដំណើរ​នេះ​គឺ​សម្រួលការ ធ្វើដំណើរ កាត់បន្ថយ​ការចំណាយ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ហើយ​ធ្វើឱ្យ​ជីវភាព​ប្រជា ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​។​

លោក​បាន​បន្ថែមថា ដើម្បី​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​នេះ​លោក​បានផ្តល់​រថយន្ត​ធំ​ចំនួន​១៥ គ្រឿង​ដែល អាចដាក់​ឱ្យ​ដំណើរការ​នា​ដើម ឆ្នាំ​២០២០ ឆាប់ៗ​ខាងមុខនេះ​។ ជំហាន​បន្ទាប់ នឹង​អាច​ដាក់ឱ្យ​ដំណើរការ​ពី ក្រុង​ប៉ោយប៉ែត ឆ្ពោះ​មកកាន់ ក្រុង​សិរីសោភ័ណ បន្ថែមទៀត​។

លោក​បាន​និយាយថា “​ខ្ញុំ​បាន​ទៅ​មើល​ទីតាំង​ចំណត​រួចហើយ​កាលពីពេល​ថ្មីៗ​នេះ​។ អីចឹង ដំណើរការ​អាច​ដើមឆ្នាំ​ក្រោយ នេះហើយ​”​។ ខ្ញុំ​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​រថយន្តក្រុង​នេះ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​នេះ​ទាំងអស់គ្នា​។
​ ​
សូមបញ្ជាក់ថា ការធ្វើដំណើរ​ពី ក្រុង​ប៉ោយប៉ែត ទៅកាន់ ស្រុក​ម៉ាឡៃ​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ៕ ដោយៈ បូ​រិ​ន​