ថៅកែ​ផលិតកម្ម​ភាពយន្ត​កាឡាក់ស៊ី ធ្វើ​ផ្លូវ​បេតុង​ឱ្យ​ពលរដ្ឋ​ចោមចៅ​

1177
ចែករម្លែក

​ភ្នំពេញ​៖ ម្ចាស់​មុខ​ជំនួញ​អចលនទ្រព្យ និង​ជា​ថៅកែ​ផលិតកម្ម​កាឡាក់ស៊ី លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត់​ត្រា បានសម្រេច​ចាយ​ទុន​ជាង ១០​ម៉ឺន​ដុល្លារ ធ្វើ​ផ្លូវ​មួយ​ខ្សែ ជា​កាដូ​ជូន​ដល់ ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​ចោមចៅ​ទី​១​។

​ទស្សនិកជន​តែងតែ​បានឃើញ​នូវ​សកម្មភាព​ការងារ​សប្បុរសធម៌ ជា​បន្តបន្ទាប់ ដែល​ម្ចាស់ ផលិតកម្ម ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត់​ត្រា តែងតែ​ចូលរួម​ធ្វើ នាពេល​កន្លងមក​អ្វីដែល​ធ្វើ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​ពេញចិត្ត និង​ស្រឡាញ់​ថែមទៀត​នោះ គឺ​ថ្មីៗ​នេះ ឧកញ៉ា​រូបនេះ បាន​ចំណាយ​ថវិកា ១០ ម៉ឺន​ដុល្លារ ធ្វើ​ផ្លូវ​មួយ​ខ្សែ កំរាស់​១​តឹក​កន្លះ ផ្លូវ​មួយ​ខ្សែ ក្នុងភូមិ ទទឹង​៦ ម៉ែត្រ កំរាស់​១​តឹក​កន្លះ ឆ្អឹង​ដែក ស្ថិតនៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទីមួយ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​នាពេល​កន្លងមក សង្កេតឃើញថា លោក​ឧកញ៉ា​រូបនេះ តែងតែ​ចូលរួម​ធ្វើ​ការងារ​សប្បុរសធម៌ ជួយ​បងប្អូន​ប្រជាពលរដ្ឋ មិនដែល​មើលរំលង​ការលំបាក​ណាមួយ ដែល​លោក​ដឹង​នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល ធ្វើដំណើរ​ទៅមក​ថែម​ទៀតផង​៕ ដោយ​: បូ​រិ​ន