ថៅកែ​ផលិតកម្ម​មហាហង្ស​បបួល​ប្រកួត​ក្រុម ខេ​ម​បូ​ឌា អ៊ែរ​ផត ប្រកួត​ម្តងទៀត​បើ​មិន​អស់ចិត្ត​

804
ចែករម្លែក

(​ភ្នំពេញ​)៖ ការប្រកួត​បាល់​ទាល់ រវាង​ក្រុម​តារាៗ ដែល​ត្រូវគេ​ស្គាល់​ថា ជា​ក្រុមបាល់ទាត់ មហាហង្ស​និង​ក្រុម បាល់ទាត់ ខេ​ម​បូ​ឌា អ៊ែរ​ផត (Cambodia Airports) កាលពី​ល្ងាច ថ្ងៃទី​៦ ខែឧសភា បើទោះជា​ការប្រកួត​មិត្តភាព​ដើម្បី សាក​កម្លាំង ប៉ុន្តែ​គេ​កត់សម្គាល់ថា មាន ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ដោយសារតែ​ក្រុម​ទាំងពីរ​មិន​ធ្លាប់​ប៉ះគ្នា ហើយ​ក្រុម​មួយទៀត ត្រូវគេ​ស្គាល់​ថា បាន បង្កើតឡើង​យូរ​មកហើយ ដោយមាន​ទាំង​ប្រវត្តិ​ប្រកួត​ស៊ី​ក្រុម ពាក់កណ្តាល អាជីព​រាប់មិនអស់​ផង​។
​ ​
​ជំនួប​មិន​ធ្លាប់មាន​របស់​ក្រុម ទាំងពីរ ក្រុម Cambodia Airports បាន លត់​ក្រុម មហាហង្ស​ក្នុង​លទ្ធផល​៤ ទល់​៣ នៅ​តង់​ទី​១​។ ប៉ុន្តែ​នៅ​ចប់​តង់​ទី​២ ក្រុម​របស់លោក​អ៊ិន សុ​ភិន បាន សម្រេច​លទ្ធផល​ជោគជ័យ​នាំមុខ​វិញ ទាំង​មិនគួរ​ជឿ ហើយ​បាន​ផ្ញើ​ទៅកាន់​ក្រុម​បាល់ ទាត់​របស់​ក្រុមហ៊ុន Cambodia Airports មួយ​នេះ​អាច​ណាត់គ្នា​ម្តង ទៀត​បើ​មិន​អស់ចិត្ត ឬ​ចង់យក​ឈ្នះ វិញ​នោះ​។​
​ ​
​ការប្រកួត​ដែល​បានធ្វើ​ឡើង នៅ​កណ្តាល​ភ្លៀងរលឹម​នៅ​ទៅ​ទីលាន វេ​ស្ទើ​ន​មួយ​នេះ​ត្រូវគេ ឃើញ​មាន ភាពស្វិតស្វាញ មិន​ខុសពី​ការប្រកួត រវាង​ក្រុម​ពាក់កណ្តាល​អាជីព និង ក្រុម​ពាក់កណ្តាល​អាជីព​ប៉ុន្មាន​ទេ ដោយសារតែ​ក្រុម​ទាំងពីរ​បាន​បញ្ចោ​ញ​ថ្វី​ជើង​ដាក់គ្នា ទៅវិញទៅមក ហើយ​ធ្វើឱ្យ​ការប្រកួត​ទាំងមូល​ទាក់ភ្នែក អ្នកគាំទ្រ​ជាពិសេស​អ្នកគាំទ្រ ក្រុម​តារាៗ ដែលជា​កីឡាករ​នៅក្នុង​ពេលនោះ​។
​ ​
​ការប្រកួត​លាយឡំ​ដោយ ដំណក់ទឹកភ្នែក​បានធ្វើ​ឱ្យ​ក្រុម​មហាហង្ស​រង​ការ​អាម៉ាស់​យ៉ាងខ្លាំង នៅ​តង់​ទី​១ ដោយសារតែ​ក្រុម Cambodia Airports បាន​ក្រុម​ដល់​លទ្ធផល​៤ ទល់​៣ ហើយ​បាន​ទាំង​ស្រែក​ហោ កញ្ជ្រៀវ​យ៉ាង​កងរំពង​។​
​ ​
​ការប្រកួត​បានបញ្ចប់​ក្នុង លទ្ធផល​ខកចិត្ត​នៅ​តង់​ទី​១ ហើយ លោក អ៊ិន សុ​ភិន ជា​មេក្រុម​ត្រូវគេ ឃើញ​ឆ្ការដៃឆ្ការជើង​នឹង​ការបរាជ័យ នៅក្នុង​ពេលនោះ​យ៉ាងខ្លាំង ខណៈ ដែល​លោក និង​ក្រុមបច្ចេកទេស បាន ចាត់ចែង​ភ្លាម ក្នុងការ​រៀបចំ​បច្ចេក​ទេស លេង​ជាថ្មី​នៅ​តង់​ទី​២​។
​ ​
​ជា​លទ្ធផល ក្រុមបាល់ទាត់ មហាហង្ស​រកបាន​ដល់​ទៅ​៥​គ្រាប់​ក្នុង តង់​ទី​២ ក្នុងពេលដែល​គូ ប្រកួត​មួយ ក្រុម​ទៀត ទោះជា​ប្រឹងប្រែង​យ៉ាង អស់ពី​សមត្ថភាព​ក៏​រកបាន​តែមួយ គ្រាប់​បន្ថែម​ពីលើ​គ្រាប់​ចាស់​ក្នុង​តង់​ទី​១​។​
​ ​
​លោក អ៊ិន សុ​ភិន បាន​និយាយ ថា “​ក្រោយ​ចាញ់​ក្នុង​តង់​ទី​១ ខ្ញុំ​មាន ការ​ភ័យ​បារម្ភ​យ៉ាងខ្លាំង ដោយសារតែ ក្រុម Cambodia Airports គឺ​ក្រុម​ខ្លាំង​មួយ​ក្នុងចំណោម​ក្រុម​ពាក់ កណ្តាល​អាជីព ដែល​លោក​ធ្លាប់​ជួប​ប្រកួត​”​។ លោក បាន​បន្តថា បច្ចេកទេស​លេង​ក្នុង​តង់​ទី​១ បើទោះជា​ដាក់​សមាសភាព​តារាៗ​ដែល មាន​ជើងល្អ ក៏​មិនអាច​ទៅរួច​ជាមួយ គូប្រកួត​នោះដែរ ទើប​លោក​យល់ថា បើ​កុំ​តែ​រៀប​ក្រឡា​លេង​ថ្មី ប្រហែល ជា​មិនអាច​រក​៥​គ្រាប់ ក្នុង​តង់​ទី​២​បាន ទេ​។

​លោក​ថា​ជា​រឿង​សប្បាយចិត្ត​ដែល ក្រុម​មហាហង្ស​កាន់តែ​រីកចម្រើន ហើយ​អាច​បញ្ចប់ ការប្រកួត​ជាមួយ​លទ្ធផល​៨ ទល់​៥ ជាមួយ​ក្រុម​ខ្លាំង Cambodia Airports ដែលជា​ក្រុម ហ៊ុន​បម្រើសេវា អាកាសចរណ៍​ធំ​នៅ​ព្រលានយន្តហោះ ភ្នំពេញ ក្រុងព្រះសីហនុ និង​សៀមរាប​។ លោក​ក៏​ត្រៀមខ្លួន​ឱ្យ​ក្រុម​មួយ​នេះ ជួប​ប្រកួត​សងសឹក​ផងដែរ​ក្នុងពេល​ដ៏​ខ្លី ៕ ដោយ​: បូ​រិ​ន