ថៅកែ​រោងចក្រ​កាត់​សម្លៀកបំពាក់​ក្រុមហ៊ុន​យូ​នី​ហ្គេ​ន​ហ្គា​មិន​បិទទ្វា​រ​រត់ចោល​កម្ម​ករក​ម្មា​រិ​នី​២៧០​នាក់​មិនទាន់​បើកប្រាក់​ខែ​នៅ​ក្រុង​ច្បារមន​

587
ចែករម្លែក
  • 74
    Shares

ដោយ:សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​កម្ម​ករក​ម្មា​រិ​នី​ប្រមាណ​២៧០​នាក់​ ត្រូវបាន​ថៅកែ​រោង​ចក្រ​បិទទ្វា​រត់ចោល​មិនទាន់​បើកប្រាក់​ខែ​ថ្លៃ​ពលកម្ម​នៅ​ចំណុច​ភូមិ​សំណង​ សង្កាត់​រកា​ធំ​ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃទី​៨​ ខែមករា ​ឆ្នាំ​២០១៩​។​

ក្រុមកម្មករ​ក​ម្មា​រិ​នី​ដែលបម្រើការ​នៅក្នុង​ក្រុមហ៊ុន​កាត់​សម្លាក់បំពាក់ ​(​យីហោ​យូ​នី​ហ្គេ​ន​ហ្គា​មិន​)​ ចំនួន​២៧០​នាក់ ​បាន​និយាយថា​ពួកគាត់​បាន​នាំ​ង​គ្នា​មក​ធ្វើការ​ដូច​សព្វដង ​តែ​ចំឡែក​នៅ​ព្រឹក​ថ្ងៃទី​៨​ ខែមករា ​ឆ្នាំ​២០១៩​នេះ​ មិនឃើញ​ខាង​ក្រុមហ៊ុន​បើកទ្វា​រឲ្យ​ពួក​គាត់​ចូលធ្វើ​រហូតដល់​ម៉ោង​៨​ទៅហើយ​តែ​មិន​បើកទ្វា​ឲ្យ​ចូល​។​

គាត់​បន្តទៀតថា​ ដោយមាន​ការសង្ស័យ​ទើប​ពួកគាត់​ទូរស័ព្ទ​ទៅ​មន្ទី​រការងារ​ខេត្តកំពង់ ស្ពឺ​ ឲ្យ​មក​បើកទ្វា​រោងចក្រ​ពិនិត្យមើល ​ស្រាប់តែ​ក្នុង​រោងចក្រ​បាន​បាត់​ម៉ាស៊ីន​​កាត់ដេ​សម្លៀកបំពាក់​អស់​ជាង​ពាក់កណ្តាល​និង​សម្លៀកបំពាក់ ​ដែល​កាត់​ហើយ​បាត់អស់​បាត់​ទាំង​ថៅកែ​ក្រុមហ៊ុន​ទៀតផង​។​ ណាមួយ​នៅតែ​សល់​តែ​ពីរថ្ងៃ​ទៀត​ត្រូវ​បើកប្រាក់​របស់​បងប្អូន​កម្មករ​ក​ម្មា​រិ​នី​ទាំងអស់គ្នា​ ហើយ​បែ​ជា​ថៅកែរោងចក្រ​បិទទ្វារ​រត់ចោល​ពួកគាត់​ហើយ ​ពួកគាត់​សង្ឃឹមថា ​បាន​ប្រាក់​នេះ​យកទៅ​សង​មីក្រូហិរញ្ញវត្ថុ​ឯកជន​ ដែល​ពួកគាត់​បាន​ខ្ចី​នោះ​។​

លោក ​ប៉ាន់ ​ស៊ុន​ ប្រធាន​កា​រិ​យា​ល​អធិការកិច្ច​មន្ទីរ​កា​រងារ​បណ្តុះបណ្តាល​និង​វិជ្ជា​ជី​វៈ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា​ លោក​បាន​ចុះទៅពិនិត្យ​ក្នុង​ក្រុមហ៊ុន​កាត់​សម្លៀក​បំពាក់​ដែលមាន​(​យី​ហៅ​យូ​នី​ហ្គេ​ន​ហ្គា​មិន​)​ពិតជា​ត្រូវបាន​ថៅកែ​បិទទ្វារ​និង​ដឹក​សម្ភា​រៈ​ចេញ​អស់​ជាង​ពាក់កណ្តាល​មែនហើយ​ម៉ាន​ស៊ី​កាត់​សម្លៀកបំពាក់​ ដែល​នៅសល់​ភាគ​ច្រើន​សិន​សឹង្ហ​ជា​ម៉ា​ស៊ី​ខូចៗ​។​

​លោក​បាន​សំណូមពរ​ទៅ​បងប្អូន​កម្ម​ករក​ម្មា​រិ​នី​ទាំងអស់​សូម​ឲ្យ​រង់ចាំ​បន្តិច​ ហើយ​រឿង​រោងចក្រ​ខាងលើនេះ ​លោក​បាន​រាយការណ៍​ទៅ​ក្រសួង​ហើយ​ ដើម្បី​ឲ្យ​ខាង​ក្រសួង​មក​ពិនិត្យ​សិន​៕B/