ថ្ងៃទី១១ ខែកញ្ញា ២០១៨

1066
ចែករម្លែក
  • 17
    Shares

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​មិន​ផ្តល់​ផល​ល្អ​ទេ ពីព្រោះថា​តែង​កើត​នូវ​បញ្ហា​នាពេល​ក្រោយ​នាំ​ពិបាក​ត្រូវ​ឆ្លងកាត់​ផង​។ ការរស់នៅ​លោកអ្នក​តែង មាន​អារម្មណ៍​ល្អក់កករ​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​ធ្វើ​ចិត្ត​ត្រជាក់​ទេ​អាច​នឹងមាន​បញ្ហា​ជាមួយ​អ្នកដទៃ​ទៀតផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​បន្តិច ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​ពិបាក​ផង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​នោះ​ផល​អាក្រក់​នឹងត្រូវ​រលត់រលាយ ឬ​ចាកចេញ​ឆ្ងាយ​ទៅវិញ​ជាក់​ជាពុំខាន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួងរាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺមាន​ការជួប​បញ្ហាលំបាក​ក្នុង​ការរកផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​យាយី​បន្តិច ពីព្រោះថា​ងាយ​កើត​បញ្ហា​ណាស់ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​នាំ​ខូច​អស់​កេរ្តិ៍ឈ្មោះ​វង្ស​ត្រកូល​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ឬ​ធ្វើ​ការចរចា​អ្វីមួយ ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​តែង​សម្រេចជោគជ័យ​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យរួច​ចាក​ផុតពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ ជានិច្ច​។ ការរស់នៅ​ទាំង​ស្ត្រី​បុរស​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិន ត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​ដើម្បី​រំសាយកំហឹង​នោះដែរ​ពីព្រោះ​នាំ​តែ​មនុស្ស​ដដែល​នេះ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការ​លំ បាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​ថ្ងៃ​ខាងមុខ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ត្រូ​អត់ធ្មត់​បន្តិច​ទើប​មិនមានបញ្ហា​ចោទឡើង​។ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​វាយប្រហារ​ និងតាម​ប៉ង​យាយី​អាក្រក់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ថ្នាំងថ្នាក់​និង​មានរឿង​រាវ​ច្រើន​ដូចនេះ​ត្រូវ​ចេះ កាត់បន្ថយ​ភាព​រឹង​មានះ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​ទៅមុខ ហើយ​ពិសេស​អាច​សម្រេច​ជោគជ័យ​ដល់​គោលដៅ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​កន្លែង​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដោយ​កំហឹង​ស​ណាមួយ ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។ ក្រៅពីនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយតោង​តែ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។ សម្រាប់​ការប្រកបការងារ​រកស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញទីជិត​ឆ្ងាយ​ក៏​នៅ​អាច​រក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​បើ​មានការ​តាំងចិត្ត​ល្អ​នោះ​ឃើញថា តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ ឃើញថា​គាប់ប្រសើរ​ជាង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​បើ​សម្រេចចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ ផល​មិនល្អ​នោះ​ក៏មាន​ចំពោះមុខ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញគ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។ ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រមិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ប្រកាន់​មនុស្ស​ពេក​ឡើយ​បើ​ពុំនោះ​អាច​ជួបប្រទះ បញ្ហា​មិនល្អ​រត់​ចូល​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ទោះ​ថ្ងៃនេះ​ដួង​រាសី​ស្ថិតនៅ​កម្រិត​មធ្យម​ក្តី​តែបើ​មាន​បញ្ហា​អ្វី​ក៏ដោយ​លោក អ្នក​តាំងចិត្ត​ធ្វើការ​ងារ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​ផងដែរ​។ ក្រៅពីនេះ​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ព្រោះតែ​ការធ្វើ​ច្រើន ខុស​ច្រើន​នោះឯង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ ៕