ថ្ងៃទី២០-២១សីហាក្នុងប្រវត្តិសាស្ត្រ៖ ហេតុការណ៍គួរកត់សម្គាល់

1160
ចែករម្លែក

ˆ​ថ្ងៃទី​២០​សីហា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​

•​ឆ្នាំ​១៩៥៣ សហភាពសូវៀត បានទទួល​ស្គាល់​ជា​សាធារណ​ថា ខ្លួន បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ។​
​ ​
•​ឆ្នាំ​១៩៦០ សេ​ណេ​ហ្គា​ល់ (Senegal) ផ្តាច់ខ្លួន​ចេញពី​សហព័ន្ធ​ម៉ាលី ដោយ​ប្រកាស​ឯករាជ្យ​របស់ខ្លួន ។​
​ ​
•​ឆ្នាំ​១៩៧៥ កម្មវិធី​វី​គីង (Viking Program): ណា​សា បង្ហោះ​យាន អង្កេត​ផ្កាយព្រះគ្រោះ Viking 1 ទៅកាន់ ផ្កាយ​ព្រះ​អង្គារ ។​
•
​ឆ្នាំ​១៩៧៧
កម្មវិធី​វ៉ូ​យ៉ា​ហ្សេ​រ (Voyager Program): ណា​សា (NASA) បង្ហោះ​យានអវកាស Voyager 2 ដើម្បី សិក្សា​ពី​ផ្នែក​ខាងក្រៅ​នៃ​ប្រព័ន្ធ ព្រះអាទិត្យ និង​គម្លាត​រវាង​តារា និង តារា ។​
​ ​
•​ឆ្នាំ​១៩៨៨ ភ្លើង​ឆេះ​ព្រៃ យ៉េ​ល​ឡូ​វ​ស្តូ​ន (Yellowstone fire) នៅ ឧទ្យាន​ជាតិ​យ៉េ​ល​ឡូ​វ​ស្តូ​ន ដែល​គេ​ឱ្យ ឈ្មោះថា “Black Saturday” បានកើត ឡើង ។ វា​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​ក្នុង កំណត់​ប្រវត្តិសាស្ត្រ​នៃ​ឧទ្យាន​ជាតិ យ៉េ​ល​ឡូ​វ​ស្តូ​ន​អាមេរិក ដោយ​ចាប់ផ្តើម ឡើង​ពី​អគ្គិភ័យ​តូចៗ​ជាច្រើន ហើយ អណ្តាតភ្លើង​បាន​រាលដាល​យ៉ាង​លឿន រហូត​មិនអាច​គ្រប់គ្រង​បាន​ជាមួយនឹង ការកើនឡើង​នៃ​សន្ទុះ​ខ្យល់ និង​ភាព ក្តៅ​ហួតហែង ធ្វើឱ្យ​ភ្លើង​កាន់តែ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​ឡើង ។ ទាល់តែ អាកាសធាតុ​ត្រជាក់ ហើយ​សើម ដែល ចូលមក​ដល់​ឆាប់ៗ​ប៉ុណ្ណោះ ទើប​អាច បញ្ចប់​អគ្គិភ័យ​នេះ​បាន ។​
​ ​
•​ឆ្នាំ​១៩៨៨​សង្គ្រាម​អ៊ីរ៉ង់​-​អ៊ីរ៉ាក់ៈ បទ​ឈប់​បាញ់​ត្រូវបាន​យល់ ព្រម បន្ទាប់ពី​សង្គ្រាម​អស់​រយៈពេល ជិត​៨​ឆ្នាំ ។​
​ ​
•​ឆ្នាំ​១៩៩៧ ការសម្លាប់ រង្គាល​នៅ​ទីក្រុង​ស៊ូ​ហា​នេ ប្រទេស អាល់​ហ្សេ​រី មនុស្ស​លើសពី​៦០​នាក់ ត្រូវបាន​សម្លាប់ និង​១៥​នាក់ ត្រូវបាន ចាប់​ជម្រិត ។​
​ ​
•​ឆ្នាំ​១៩៩៨ តុលាការ​កំពូល កាណាដា បានដាក់​ច្បាប់​ថា កេ​ប៊ិច មិនអាច​បែកចេញ​ពី​កាណាដា​ដោយ ស្របច្បាប់​បានទេ បើ​គ្មាន​ការអនុញ្ញាត ពី​រដ្ឋាភិបាល​សហព័ន្ធ ។​
​ ​
ឆ្នាំ​២០០២ ក្រុម​ប្រឆាំងនឹង របប​សា​ដាម ហ៊ូ​សេន ជនជាតិ​អ៊ីរ៉ាក់ បាន​កាន់កាប់​ស្ថានទូត​អ៊ីរ៉ាក់ នៅ​ទីក្រុង ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល ៥​ម៉ោង​មុននឹង​មានការ​ដោះលែង ឈ្លើយ ហើយ​និង​លើក​ទង់​ស​ចុះចាញ់ ។​
​ ​
•​ឆ្នាំ​២០០៨ យន្តហោះ ស្ពែ​ន​អ៊ែរ (Spanair) ជើងហោះហើរ លេខ​៥០២២ ពី​ព្រលានយន្តហោះ បា​រ៉ា​ចាស (Barajas Airport) នៅ​រដ្ឋ ធានី​ម៉ា​ឌ្រី​ដ​ទៅ​ព្រលានយន្តហោះ ហ្គ្រែ​ន កា​ណា​រី (Gran Canaria) ប្រទេស អេ​ស្ប៉ា​ញ​រអិល​ខុសផ្លូវ ហើយ​ធ្លាក់ បន្ទាប់ពី​ហោះ​ឡើង ។ មនុស្ស​១៤៦​នាក់ បាន​ស្លាប់​ភ្លាមៗ ហើយ​៨​នាក់​ស្លាប់​នៅ ពេល​បន្ទាប់ និង​១៨​នាក់​នៅមាន​ជីវិត ។​

​ថ្ងៃទី​២១​សីហា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៨២១ កោះ​ហ្សា​វី​ស (Jarvis Island) ត្រូវបាន​រកឃើញ​ដោយ នាវិក អេ​លីហ្សា ហ្វ្រ​ង់​ស៍ (Eliza Frances)​។ វា​ជា​កោះ​ផ្កាថ្ម ដែល​ស្ថិត នៅ​ខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។​
​ ​
•​ឆ្នាំ​១៩៥៩ ប្រធានាធិបតី ដ្វ៉ា​យ​ឌី​. អាយ​សិន​ហាវ​វើ​រ (Dwight D. Eisenhower) ចុះហត្ថលេខា ប្រកាស ហា​វ៉ៃ (Hawaii) ជា​រដ្ឋ​ទី​៥០ នៃ សហភាព ។
​ ​
•​ឆ្នាំ​១៩៦៩ ម៉ៃ​ឃើ​ល​រ៉ូ​ហេន (Michael Rohan) ជនជាតិ​អូស្ត្រាលី បាន​ព្យាយាម​ដុត​ភ្លើង​ទៅលើ​វិហារ អ៊ិ​ស្លាម អាល់​-​អាក​សា (Al-Aqsa Mosque) បានទទួល​ការជេរប្រមាថ​ពី​សំណាក់​មនុស្សម្នា ជាច្រើន និង​ត្រូវបាន ចាប់ខ្លួន នៅ​ថ្ងៃទី​២៣ សីហា ។​
​ ​
•​ឆ្នាំ​១៩៨៣ អ្នកដឹកនាំ​ប្រឆាំង របប​ហ្វែ​រ​ឌី​ណង់ ម៉ា​កូ​ស នៅ​ហ្វីលីពីន គឺ​លោក​បេ​នី​ញ៉ូ​អាគី​ណូ (Benigno Aquino) ត្រូវបាន​សម្លាប់​នៅ​ព្រលាន យន្តហោះ​អន្តរជាតិ​ម៉ានីល (​បច្ចុប្បន្ន ដូរ​ឈ្មោះ​ជា​ព្រលានយន្តហោះ​អន្តរ ជាតិ នី​ណូយ អាគី​ណូ​-Ninoy Aquino International Airport) ។​
​ ​
•​ឆ្នាំ​១៩៨៦ ឧស្ម័ន​កាបូន ឌីអុកស៊ីដ ផ្ទុះ​ចេញពី​ភ្នំភ្លើង Lake Nyos នៅ​កា​ម៉េ​រូ​ន ដោយ​សម្លាប់​មនុស្ស ១.៨០០​នាក់ ក្នុង​ចម្ងាយ​២០​គីឡូម៉ែត្រ​។​
​ ​
•​ឆ្នាំ​១៩៩១ ឡេ​តូ​នី (Latvia) ប្រកាស​ការចាប់ផ្តើម​ជាថ្មី​នៃ​ឯករាជ្យ ពេញលេញ​របស់ខ្លួន បន្ទាប់ពី​ការ​កាន់ កាប់​របស់​សហ​សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៩៣ ណា​សា បាន បាត់បង់​ការទំនាក់ទំនង​ជាមួយ​យាន អវកាស Mars Observer ដែល​បាន បង្ហោះ កាលពី​ថ្ងៃទី​២៥ កញ្ញា ១៩៩២​។ យាន​នេះ ត្រូវបាន​បង្ហោះ​ដើម្បី​សិក្សា​ពី​ផ្ទៃ​ខាងក្រៅ​នៃ​ផ្កាយ ព្រះ​អង្គារ​បរិយាកាស អាកាសធាតុ និង​ដែន​ម៉ាញ៉េ​ទិច ។​
​ ​
•​ឆ្នាំ​២០០១ ណា​តូ សម្រេច ចិត្ត​បញ្ជូន​កង​រក្សា​សន្តិសុខ​ទៅ សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន (Republic of Macedonia) ដែលជា​ចំណែក​មួយ នៃ អតីត​យូ​ហ្គោ​ស្លា​វី ។​
​ ​
•​ឆ្នាំ​២០០១ កាកបាទក្រហម ប្រកាសថា ភាព​ទុរ្ភិក្ស កំពុង​វាយលុក តា​ហ្ស៊ី​គី​ស្ថាន ហើយ​បាន​ហៅរក ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ សម្រាប់ តា​ហ្ស៊ី​គី​ស្ថាន (Tajikistan) និង អ៊ូ​ស​បេ​គី​ស្ថាន (Uzbekistan) ។​
​ ​
•​ឆ្នាំ​២០០៧ ព្យុះសង្ឃរា​ឌី​ន (Hurricane Dean) បាន​កើតឡើង​ដំបូង នៅ​តំបន់​ទេសចរណ៍​កូ​ស្តា​ម៉ា​យ៉ា (Costa Maya) ម៉ិ​ក​ស៊ី​កូ ជាមួយនឹង​ខ្យល់​ក្នុង ល្បឿន​២៦៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​ម៉ៃ​ឃើ​ល រ៉ូ​ហេន ជនជាតិ​អូស្ត្រាលី ដែល​បាន​ព្យាយាម​ដុត​ភ្លើង​ទៅលើ​វិហារ​អ៊ិ​ស្លាម អាល់​-​អាក​សា​
ណា​សាប​ង្ហោះ​យានអវកាស Voyager 2 ដើម្បី​សិក្សា​ពី​ផ្នែក​ខាងក្រៅ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ និង​គម្លាត​រវាង​តារា និង​តារា​