ថ្ងៃទី៥ធ្នូមិនមាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នោះទេ គ្រាន់តែ​របួស២០​នាក់​

757
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា គិតពី​ម៉ោង២ថ្ងៃទី៤​ដល់​ម៉ោង​២​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ ១៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៦​នាក់ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៣​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធំ ៥​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់ (​យប់​១​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, បត់​គ្រោះថ្នាក់ ៤​លើក និង​ងងុយ ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-៥ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៥៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៣​នាក់ របួស​សរុប ៨០​នាក់ របួសធ្ងន់ ៥៤​នាក់ របួសស្រាល ២៦​នាក់ ៕​B/