ថ្ងៃទី​០១​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖​ហេតុការណ៍​គួរកត់សម្គាល់​

1099
ចែករម្លែក

•​ឆ្នាំ​១៩៨៣ យន្តហោះ​កូរ៉េ ខាងត្បូង Ilyushin II-62M ក្នុង​ដំណើរ ទៅកាន់​ព្រលានយន្តហោះ​កូ​ណាគ្រី (Conakry Airport) ប្រទេស​ហ្គី​ណេ បាន​បុក​ភ្នំ ហ្វ៊ូ​តា យ៉ា​ឡុង (Fouta Djallon) នៅ​ហ្គី​ណេ​ប៊ី​ស្សូ បណ្តាលឱ្យ​មនុស្ស ទាំងអស់​ដែល​នៅលើ​យន្តហោះ​បាន ស្លាប់ ចំនួន​២៣​នាក់ ។​
​ ​
•​ឆ្នាំ​១៩៩៧ សាធារណរដ្ឋ ប្រជា​មា​និត្យ​ចិន បន្ត​អធិបតេយ្យភាព ទៅលើ​ទីក្រុង​ហុងកុង ដោយ​បញ្ចប់ ច្បាប់​អាណានិគម​អង់គ្លេស រយៈពេល ១៥៦​ឆ្នាំ ។​
​ ​
•​ឆ្នាំ​១៩៩៩ សភា​ស្កុ​តឡែ​ន បាន​បើក​ជា​ផ្លូវការ​ដោយ​ម្ចាស់​ក្ស​ត្រី​យា​នី​អេ​លីហ្សា​ប៊ែ​ត​នៅ​ថ្ងៃ​ដែល​អំណាច នីតិប្រតិបត្តិ ត្រូវបាន​ផ្ទេរ​ជា​ផ្លូវការ​ពី ការិយាល័យ​ស្កុ​តឡែ​ន​ចាស់​ក្នុង​ទីក្រុង ឡុង​ដ៍ ចក្រភព​អង់គ្លេស មក​អង្គការ នីតិបញ្ញត្តិ​ថ្មី​នៅ​ក្រុង​អេ​ឌី​ន​ប៊ើ​ក (Edinburgh) ប្រទេស​ស្កុ​តឡែ​ន ។​
​ ​
•​ឆ្នាំ​២០០០ ស្ពាន​អូ​រី​សាន់ (Oresund Bridge) ដែល​ភ្ជាប់​រវាង ស៊ុយអែត និង​ដា​ណឺ​ម៉ាក បាន​បើក​ឱ្យ ធ្វើចរាចរ ។ វា​ជា​ស្ពាន​ដែល​អាចធ្វើ ដំណើរ​ទៅមក​មាន​លក្ខណៈ​ជា​ផ្លូវដែក ភ្លោះ (​ថ្នាក់លើ និង​ថ្នាក់ក្រោម​) វែង ជាងគេ​បំផុត​នៅ​ប៉ែក​អឺរ៉ុប ។​
​ ​
•​ឆ្នាំ​២០០២ តុលាការ​ឧក្រិដ្ឋ អន្តរជាតិ (International Criminal Court) ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តន្ទាទោស ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្តិ​អំពើ​ដូចជា ការសម្លាប់​មនុស្ស បទឧក្រិដ្ឋ​ប្រឆាំង មនុស្សជាតិ បទឧក្រិដ្ឋ​សង្គ្រាម និង​បទ ឧក្រិដ្ឋ​នៃ​ការឈ្លានពាន ។​
​ ​
•​ឆ្នាំ​២០០២ យន្តហោះ​ក្រុម ហ៊ុន Bashkirian ធុន TU-154 ជើង ហោះហើរ ២៩៣៧ និង​យន្តហោះ​ដឹក ទំនិញ DHL ធុន​ប៊ូ​អ៊ីង ៧៥៧ បាន​បុក​គ្នា នៅ​កណ្តាល​អាកាស នៅ​ទីក្រុង Ueberlingen អាល្លឺម៉ង់​ខាងត្បូង សម្លាប់ មនុស្ស​៧១​នាក់ ។​
​ ​
•​ឆ្នាំ​២០០៣ មនុស្ស​ជាង ៥០០.០០០​នាក់ បាន​បះបោរ​ប្រឆាំង នឹង​ការបង្កើត​ច្បាប់​ប្រឆាំង​ការបះបោរ (anti-sedition legislation) នៅ​ហុងកុង ។​
​ ​
•​ឆ្នាំ​២០០៦ ប្រតិបត្តិ​ការលើក ដំបូង​នៃ​ផ្លូវដែក​គីង​ហាយ ទី​បេ​ត (Qinghai-Tibet Railway) នៅ សាធារណរដ្ឋ ប្រជា​មា​និ​តុ​ចិន ។​
​ ​
•​ឆ្នាំ​២០០៧ ការជក់បារី នៅ អង់គ្លេស ត្រូវបាន​ហាមប្រាម​នៅ​រាល់ ក្នុង​អគារ​សាធារណៈ​ទាំងអស់ ។​
​ ​
•​ឆ្នាំ​២០០៨ កុបកម្ម បាន​ផ្ទុះ ឡើង​នៅ​ម៉ុង​ហ្គោ​លី ដោយ​ចោទប្រកាន់ ជុំវិញ​ការបន្លំ​ចំពោះ​ការបោះឆ្នោត​នីតិ បញ្ញត្តិ​ឆ្នាំ​២០០៨ ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​