ថ្ងៃទី​០១ ខែកញ្ញា ២០១៨

719
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ជា​លទ្ធផល​មកវិញ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​មិន​ថា​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញ​ទេ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បើ​ថយក្រោយ​នោះ​ក៏​លឿន​វិញ​ដែរ​៕

ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​ដួង​រាសី​របស់​លោកអ្នក​កំពុងស្ថិត​នៅក្នុង​ដួង​រាសី​មធ្យម ហេតុនេះ ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ផង​។​នាពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ងាយ​ធ្វើឱ្យ​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​បង្កើត​របរ​ថ្មីៗ អាចធ្វើ​បាន​ចំពោះ​ការបោះ​ទុន​តូចៗ​ឬ​ធុន​មធ្យម​តែ​ការបង្កើត​របរ​ដើមទុន​ធំដុំ​គួរ​ប្រយ័ត្នប្រយែង បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​មិន​គប្បី​ព្រោះថា​ផល​អាក្រក់ៗ​បើ​កើតមាន​ហើយ​គឺ​មិន​ត្រឹម​អាប់ឱន​ទេ​នៅ​អាច​ខូច​ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី មានតែ​ប្រទាំង​ប្រទើស​និង​រកាំ​ចិត្តច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិនត្រូវ ឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ប៉ុន្តែ​ទោះបីយ៉ាងណា ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នា​រាប់​ថ្ងៃខែ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​ដែល សេសសល់​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​គ្រាន់​កក់​ក្តៅចិត្ត​។ ដោយសារ​ថ្ងៃ​នេះដែរ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​កើត​នូវ​កា​រកាំចិត្ត​ហើយ​មាន​បញ្ហា​ចូល​យាយី​ច្រើន​។ បើ​មាន​កិច្ចការងារអ្វី​បង្ក​មាន​កំហុស ឬ​ភ្លាំងភ្លាត់​លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើបប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ដែល​រង់ចាំ​ការងារ​អ្វីមួយ​ឃើញថា​ការដែល​ទទួលបាន ផ្លែផ្កា​នោះ​គឺ​តែង​មិន​ដូច​គាប់​បំណង​ឡើយ​ហើយ​អ្នកខ្លះ​ថែមទាំង​មិនបាន​ទទួល​អ្វី​សូម្បីតែ​បន្តិច ថែមទៀត​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្ប​ប្រឹងប្រែង​និង​មានការ​ប្រយ័ត្នប្រយែង​។ ចំណែក​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​អាចមាន​ដំណឹង​ល្អ ឬ​រឿង​រាវ​ល្អ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជា មួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​រឿង​រាវ​មួយចំនួន​ពី​ល្អ​ប្រែ​មកជា​អាក្រក់​វិញ​។ ក្រៅពី នេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាព ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​លោក អ្នក​ឱ្យ​ប្រយ័ត្ន​ការជួយ​យកអាសា​ក្រុមមនុស្ស​ប្លែក​មុខ​ពីព្រោះ​គេ​អាច​នាំ​ផល​លំបាក​នៅពេល​ក្រោយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ល្ហែល្ហើយ​ដែរ​ទេ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​មិនតិច​ដែរ​ទេ ម្ល៉ោះ ហើយ​ទោះ​ខិតខំ​ខ្លាំង​ក៏​ពុំ​ទទួល​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ដែរ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ ដូចនេះ​បើ​លោកអ្នក​ខិតខំ​ប្រកបការងារ​ក៏មាន​ការ​ឆាប់​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អៗ​ជានិច្ច​។ ចំពោះ​បញ្ហា​ប្រាក់កាស​លោកអ្នក​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ​បើ​ប្រាថ្នា​ចង់បាន​អ្វីមួយ​ក៏​ច្រើន តែ​សម្រេច​ដូច​ក្តី​បំណង​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិនមាន​អ្វី ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​អ្វី​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​ច្រើន​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត ហើយ​ផ្លែផ្កា​ក៏​តែង​ផ្តល់​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ថែមទៀត​។ ក្រៅពីនេះ​បើ​ចង់​បំពេញ​កិច្ចការងារ​អ្វី មួយ​គួរ​រួសរាន់​បំពេញ​ព្រោះ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕​

#