ថ្ងៃទី​០១ ខែកញ្ញា ២០១៨

806
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​ប្រកបការងារ​ឬ​ចុះ​ប្រកបការងារ​អ្វី មួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​នៅថ្ងៃនេះ​ដែរ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់ ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​យីអ៊ុន​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេពី​ព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​មើលបំណាំ​ង​ច្រើន​។​ក្រៅពីនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​ប្រញាប់ប្រញាល់​មិន​មើលមុខមើលក្រោយ​ឡើយ ប្រយ័ត្ន​ជួប​រឿង​ខុស​លើ​ខុស​ហើយ​មិន​ទទួលបាន​ផល​អ្វី​ទាំងអស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ជា​ថ្ងៃ​មិនល្អ​ឬ​ថ្ងៃ​ឆុង​ផង ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពីព្រោះថា​ផល​មិនល្អ​ងាយ​ចូលមក​យាយី​ជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​តែង កើតមាន​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពិសេស​កុំ​សេព​គ្រឿង​ស្រវឹង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំ​កើត​បញ្ហា​រកាំរកូសកើតឡើង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​ជឿនលឿន​និង​តែង​ផ្តល់​ផល​ល្អជា​ផ្លែ ផ្កា​គ្រាន់​កក់ក្តៅ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​ធ្វើឱ្យ​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​ដែរ​ទេ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​រឿង​ការងារ​ឬ​ប្រកប​របរ​រកស៊ី​ជួញ ដូរ​អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជា មួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ផងដែរ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់ ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ របរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​រក​នឹកស្មាន​មិន​ដល់​។​ចំពោះ​ការប្រកប​ការងារ​ក្រុមហ៊ុន​ឯកជន​មានការ​សៅហ្មង​បន្តិច ហើយ​លោកអ្នក​អាច​ជួប​រឿង​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មួយ ចំនួន​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​មនុស្ស​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស ខ្ចាត់ព្រាត់​ដោយ​មិន​ត្រូវយក​ខ្លួន​បៀត​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​គេ​នាំ​រឿង​រ៉ាវ​មកឱ្យ​នាំ​ជួប​ផល​លំបាក​ធ្ងន់ធ្ងរ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពិសេស​ស្ត្រី​ប្រយ័ត្ន​ខូចអនាគត​ភ្លឺ​ស្វាត​ឥតអំពើ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទៅណា​មក​ណា​តែងមាន​ក្រុមមនុស្ស​ស្វា​មគ​មន៍ និង​មាន សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក និង​បើ​ចង់​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​ជាការ​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​មាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញ ចិត្ត​ផង​។ ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច ហើយ​រីក ជាធំ​រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម និង​ក្តី សោ​មនុស្ស​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​រក​នឹកស្មាន​មិន​ដល់​។​ចំពោះ​ការប្រកប​ការងារ​ក្រុមហ៊ុន​ឯកជន​មានការ​សៅហ្មង​បន្តិច ហើយ​លោកអ្នក​អាច​ជួប​រឿង​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​រាវ​មិនល្អ​ឬ​បានទទួល​ដំណឹង​អាក្រក់​អ្វីមួយ នាំ​ជួប​ការលំបាក​ផ្លូវចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​ទីកន្លែង​លក់ដូរ គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​រឹង​មានះ​និង​ប្រឆាំង​គ្នាច្រើន​៕​

#