ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩

434
ចែករម្លែក
  • 40
    Shares

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បាន​ផ្លាស់​ឆ្នាំ​ចាស់​ឆ្លង​ចូលឆ្នាំថ្មី​ដែលជា​ឆ្នាំ​២០១៩​ឃើញថា ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​គួរសម ហើយ​ធ្វើ​អ្វីៗ​ក៏​តែង​ទទួល​នូវ ជោគ​សិរី​ផងដែរ​។ ការប្រកប​ការងារ​ឃើញថា​ល្អប្រសើ​ដែរ ប៉ុន្តែ​យ៉ាងណា​ត្រូវខិតខំ​បន្តិច បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​កើតឡើង​ពិបាក​ទប់ទល់​ពុំខាន​។​អ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​នៅ​ឆ្នាំ​ថ្មី​នា​ថ្ងៃនេះ​ឃើញថា​អាច​រក​ផល​កម្រៃ​គ្រាន់​ដោះស្រាយ​ជីវភាព​ជានិច្ច​។​
​ ​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​គោ​បើទោះបី​នា​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំថ្មី​គឺ​ឆ្នាំ​២០១៩​រាសី​មិនល្អ​ប្រសើរ​បន្តិច​ក្តី​ប៉ុន្តែ​ដំណើរ​ជី​វត​ក៏​ល្អប្រសើរ​មាន​សិរី​សួរ​ស្តី​ផងដែរ​។​ទោះបី​យា់ង​ណា​ការប្រកប​ការងារ​តូចធំ​មិនអាច​ធ្វេសប្រហែស​បានឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​ពិសេស​ក្រុម​អ្នក​ចាប់កំហុស​តែម្តង​។​ដោយឡែក​អ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ការ រក​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ ចាប់ផ្តើម​ឆ្នាំ​ថ្មី​២០១៩​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​តែងមាន​ភាព​សុខដុម​និង​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​នឹងមាន​មនុស្ស ជួយ​ជ្រោមជ្រែង​ច្រើន​ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង​ចប់​ដើម​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ​ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ឆ្លង​ចូលឆ្នាំថ្មី​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ គួរសម ហេតុនេះ​ជោគ​សិរី​ក៏​កើតមាន​ចំពោះ​លោកអ្នក​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ឃើញថា មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​សម្រាប់​សុខភាព​របស់លោក​អ្នក​ពុំសូវល្អ​ទេ ចូរ​ប្រយ័ត្ន​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃ​ឆ្លង​ចូលឆ្នាំ​សាកល​២០១៩​នេះ ឃើញថា​ល្អប្រសើរ ហេតុនេះ​ចង់​ប្រកបការងារ​ឬ​ធ្វើ​អ្វីមួយ​ទទួលបាន​នូវ​ជោគ​សិរី​គួរសម ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក​ក្តី​ឬ​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ចំ​ថ្ងៃ​ឆ្លង​ចូលឆ្នាំថ្មី​២០១៩​ក្តី​ប៉ុន្តែ​លោក អ្នក​នៅតែ​អាច​ប្រកបការងារ​បាន​រលូន​ទៅមុខ​និង​ហុច​ផល​គ្រាន់​កក់ក្តៅ​មួយចំនួន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ចំ​ថ្ងៃ​ឆ្លង​ថ្មី​២០១៩​ឃើញថា​ដំណើរ​ជីវិត​ល្អ ប្រសើរ ហើយ​ចង់​ធ្វើ​អ្វី​ក៏​ជឿនលឿន​និង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង មុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំមមែ​បើទោះបី​ឆ្លង​ឆ្នាំ​ថ្មី​នា​ថ្ងៃទី​១​ខែមករា​នេះ​ដួង​រាសី​ស្រុតចុះ បន្តិច​ក្តី ប៉ុន្តែ​លោកអ្នក​ក៏​នៅមាន​សំណាង​មួយចំនួន​រត់​មករក​ដែរ​។ ទោះបីយ៉ាងណា សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ឡើង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ឈ្នះ​ចាញ់​និង​រឹង​មានះ​ច្រើន​៕

ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ ឆ្លង​ចូលឆ្នាំថ្មី​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​លោក​អ្នកមាន​កម្រិត​មធ្យ​ម ហេតុនេះ​ទោះ​ប្រកប​កិច្ចការ​អ្វីមួយ​តែងមាន​ទទួល​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ដែរ​។ ដោយ ឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។ ក្រៅពីនេះ​បើ​ចង់​ពឹង​នរណាម្នាក់​ពី​រឿង​អ្វីមួយ លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំមាន់​នា​ថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ដួង​រាសី​ល្អប្រសើរ ហេតុនេះ​ទោះ ប្រកប​កិច្ចការ​អ្វី​ក៏មាន​ជោគ​សិរី​ជានិច្ច​។ ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មានមុខ របរ​ដូចគ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស កើតមានឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដំណោះ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរ​ដូ​ប​នា​ឆ្នាំ​ថ្មី​២០១៩​ពិតមែន តែ​លោកអ្នក​អាច​ប្រកបការងារ​បាន​ធម្មតា​គ្មានអ្វី​ប៉ះទង្គិច​គួរ​ព្រួយបារម្ភ​នោះដែរ​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណា មួយ​កើតឡើង​ព្រោះតែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​លោកអ្នក មិន​គប្បី​ជួយ​យកអាសា​គេ​ពេក​ទេ​ប្រយ័ត្ន​យកគុណ​មក​ប្តូរ​ទោស​វិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ គួរ​ប្រយ័ត្នប្រយែង​៕

ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ ឆ្លង​ចូលឆ្នាំថ្មី​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សភាព​ធម្មតា​ទេ ពោលគឺ​គ្មាន​ឧ​ប​ទ្រ​ចង្រៃ​ហ៊ាន​មក​ក្បែរ​នាំ​ព្រួ​បារម្ភ​នោះដែរ​។ ដោយឡែក​សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់ លាស់​ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​ណាស់ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ងាយ​ទាំង​ផ្អែមល្ហែម និង​ងាយ​ទាំង បែកបាក់​៕​