ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះជាថ្ងៃចុងក្រោយនេះខែមីនា ទោះបីយ៉ាងណាដោយសារ ដួងរាសីរបស់លោកអ្នកធ្លាក់ស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែមានការមាន ប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរបើពុំនោះទេនឹងជះឥទ្ធិពលមិន ល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយ ទៀតសោតកើតមានភាពរកាំរកូសច្រើន។
រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខ មិនតិចនោះទេ ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយត្រូវសម្រុកឱ្យបានពេញទីពីព្រោះថា ផលល្អៗតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុម មនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគប្បី មានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយតែងទទួលផ្លែផ្កាឆ្លើយតបមកវិញ បានមួយកម្រិតផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួស ឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់ កាសគេអាចយកមកសងវិញទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំង ពេលទៅ និងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងធ្វើមិនដឹងមិនឮចំពោះបញ្ហាជុំវិញខ្លួនខ្លះទើបប្រសើរ។ ការប្រការងារបើមានចៅ ហ្វាយនាយស្តីបន្ទោសឬក៏លោកអ្នកធ្វើអ្វីមួយឱ្យមានកំហុសឆ្គងពុំចាំបាច់បកស្រាយ ប៉ប៉ាច់ប៉ប៉ោចច្រើនបើពុំនោះទេរឿងតូចសោះអាចប្រែរីកជាធំហើយនាំតែរងគ្រោះនៅពេលក្រោយ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹម ពេកប្រយ័ត្នខកបំណងមិនដូចសេចក្តីប្រាថ្នា។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏តោងតែប្រយ័ត្នប្រយែងដែរពីព្រោះថាផលមិន ល្អនោះឃើញថាយាយីច្រើន។ ការប្រកបការងារមានបញ្ហាប្រទាំងប្រទើសចូរប្រយ័ត្ន កើតរឿងរាវជម្លោះវិវាទណាមួយកើតឡើង។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្ក ជម្លោះឬលោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយងាយថយក្រោយណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបកិច្ចការសព្វបែបយ៉ាងពុំសូវសុខស្រួលខ្លួនទេ ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។ ក្នុងពេលនេះដែរទាំងស្ត្រីបុរសការ ប្រកបការងារលោកអ្នកត្រូវតែចេះខ្នះខ្នែង និងបែងចែកបានច្បាស់លាស់ទើបមិនមាន ភាពចម្រូវចម្រាស់កើតឡើង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិត ឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរ ចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹក កុំលង់លក់តែរឿង ស្នេហានាំខាតបង់ការងារនិងការសិក្សា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកពេញទីកិច្ចការងារព្រោះថាក៏តែង ហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយ សារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទ យាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចាក់ដោតនាំកើតរឿងបែកបាក់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះសម្រាប់ស្ត្រីលោកអ្នកអាចសម្រុកការងារបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីមួយ ក៏តែងផ្តល់ផលល្អៗនៅពេលក្រោយវិញផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺ មានសន្ទុះជឿនលឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់និងបើធ្វើជំនួញបានកាក់ កបល្អមិនត្រូវក្អេងក្អាងឡើយបើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជា ពុំខាន។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះមើលមុខក្រោយ ហើយប្រយ័ត្នប្រយែងទើបផលអាក្រក់មិនអាចចូលមកយាយីកើត។ចំពោះអ្នកប្រកប របររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងឱ្យ បានខ្លាំងក្លាបន្តិចពីព្រោះថាងាយជះឥទ្ធិពលអាក្រក់មកវិញណាស់ផង។ ក្រៅពីនេះ បើលោកអ្នកចង់សម្រេចចិត្តដាក់ទុនរកស៊ីរយះពេលវែងឬចង់ប្រកបកិច្ចការងារអ្វីមួយតោងតែមានការពិចារណាឱ្យបានលម្អិតលម្អន់បន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយកើតឡើងចំពោះមុខនៅពេលក្រោយផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញទោះ ជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិច ហើយទាល់តែខិតខំខ្លាំងទើបរក ចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសាររស់ទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសៅហ្មងនិងងាយធ្លាក់ក្នុងជម្លោះវិវាទផង៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានភាពភ្លឺថ្លាល្អ ហើយបើទោះបីធ្វើអ្វី ក៏តែងមានការជឿនលឿនទៅមុខគ្រាន់បើជាងមុនបន្តិចផង។ ប៉ុន្តែយ៉ាងណាការរស់នៅ វិញមានដំណើរប្រទាំងប្រទើសចូរប្រយ័ត្នកើតមានបញ្ហាជម្លោះវិវាទជាមួយមនុស្សក្បែរខ្លួននាំត្រូវគេសម្អប់ទៅគ្រាក្រោយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតែង ទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំ ណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពរីកលូតលាស់និងកំពុងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះបើចង់ទំនាក់ ទំនងកិច្ចការអ្វីមួយ គេតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ ក្នុងថ្ងៃនេះដែរដោយ សារដំណើរជីវិតល្អប្រសើរដូចនេះមិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបានផលតិចទៅ តាមនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ ផ្តល់ផលល្អប្រពៃ។
រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ទំនាក់ទំនងឬចូលចែវចូវដល់ចាស់ទុំជាការប្រពៃ៕