ថ្ងៃទី​០១ ខែវិច្ឆិកា ២០១៧

303

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​ការងារ​និង​ការ​ទំនាក់​តំនង​អ្វីមួយ​គឺ​លោកអ្នក​ជួប​នូវ​ឧបសគ្គ​ច្រើន​នាំឱ្យ​កើត សៅហ្មង​មិនតិច​ដែរ​ទេ​។ លោកអ្នក​កុំ​គប្បី​ឆាប់​ជឿ​ពាក្យសម្តី​ជនខិលខូច​ចាក់​ដោត​ឱ្យសោះ​ពុំ​នោះទេ​គម្រោង ការងារ​ផ្សេងៗ​អាច​ត្រូវ​រលត់រលាយ​សាបសូន្យ​ទៅវិញ​ពុំខាន​។ ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ស្ថានភាព តានតឹង​ពី​ផល​ចំណូល​ហើយ​ក្នុង​ក្រុមគ្រួសារ​ទៀតសោត​ក៏មាន​បញ្ហា​ច្រើន​ដែរ​។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀសវាង​ការប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ចូរ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​អ្វីមួយ​កើត ឡើង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ឃើញ​កិច្ចការងារ​គាប់​សម្រុក​ធ្វើ​ព្រោះថា​បើកាលណា​ទុកចោល​យូរ​ផល​លំបាក​ក៏ មាន​តាម​នោះដែរ​។ ការរស់នៅ​វិញ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​តោង​តែ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​បានល្អ​មិនអាច​យក​ភាព មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​ហើយ​ពិសេស​ត្រូវ​ពិនិត្យ​ស្ថានការណ៍​ឱ្យ​ច្បាស់លាស់​ទើប​ពុំមាន​បញ្ហា​រត់​ចូល​ត្រូវ​ដោះស្រាយ​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​មានចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង​សោក​កា​នៅពេល​ក្រោយ​ព្រោះតែ​ដូច​ពាក្យចាស់​ថា “​ចាក់ចោល​អង្ករ​មក​ស្រវា​អង្កាម​”​វិញ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​នាពេល ក្រោយ​ណាស់​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុង​ជឿនលឿន​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក ហើយ​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​ការងារ​រ​បស់​លោកអ្នក​ក្នុងថ្ងៃនេះ​ហាក់​មានការ​កើនឡើង​ទៅ​មុខ​ហើយ​បើទោះបី ចេញ​ធ្វើដំណើរ​ឆ្ងាយ​ជិត​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការរស់នៅ​ថ្ងៃនេះ​បើ​លោកអ្នក​មាន បញ្ហា​ក្នុង​គ្រួសារ​ហើយ​ចង់​ផ្សះផ្សា​ជា​ឱកាស​ប្រពៃ​ណាស់​ពីព្រោះ​ការ​ឆាប់​ត្រូវរ៉ូវ​គ្នា​វិញ​ក៏មាន​ខ្ពស់​ណាស់​ផង​។ ទោះបីយ៉ាងណា​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុននឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​ទៅរួច​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ​ទុក ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ ប្រពៃ​ហើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ឆ្លង​ចូល​ខែ​ថ្មី​នេះ​ឃើញថា​ដំណោះ​ជីវិត​របស់លោក​អ្នកមាន​កិច្ចការ​ច្រើន​ទៀត​ត្រូវបំពេញ​ហេតុ នេះ​ត្រូវ​ប្រឹងប្រែង​ឱ្យបាន​ច្រើន​ទើប​ផល​សម្រេចបាន​សម្រេច​នៅ​ថ្ងៃ​ខាងមុខ​ទៅរួច ។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ នៅថ្ងៃនេះ​វិញ លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ជាការ​ល្អ​បំផុត​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាប​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​អ្វីៗ​ដែល​បើ​លោកអ្នក​មិនបាន​ឃើញច្បាស់​លាស់​ទេ​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស ពេក​ឡើយ​ប្រយ័ត្ន​ត្រូវគេ​អូស​ឱ្យ​ធ្លាក់ទឹក​ដោយ​ប្រការ​ណាមួយ​។ ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ សន្សឹមៗ​ដូច​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុងការ រក​ចំណូល​បន្តិច​ហើយ​បើ​លោក​អ្នកមាន​អ្នកដទៃ​គេ​ជំពាក់​ប្រាក់កាស​ទាល់តែ​ខិតខំ​ទារ​បន្តិច​បើ​ពុំ​នោះទេ មិន​ងាយ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ក្នុងការ​ដើរហើរ​ព្រោះថា​ងាយ​ជួប​រឿង​អាក្រក់​ជាង​សព្វមួយដង ៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ទោះ​ប្រកបការងារ​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​យាយី​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ យាយី​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​គ្រាន់បើ​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​បើ​ពុះពារ ក៏​តែង​សម្រេច​ដល់​គោលដៅ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោត ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព លំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ធ្វើ​អ្វី​ក៏​ងាយ​ជូន​បញ្ហា​មិនល្អ​ច​ដំ​ពោះ​មុខ​ត្រូវ​ឆ្លងកាត់ ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រសើរ​ជាង​មុន​ហើយ​បើ​ចង់​ទំនាក់ទំនង​ទិញដូរ អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ ខ្លះៗ​មកវិញ​ជានិច្ច​។ ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​និង​កើត​បញ្ហា​ណាស់​គប្បី​ប្រយ័ត្នប្រយែង បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​នៅពេល​ក្រោយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​ឃើញ​មានការ​រីក​លូត លាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​មាន​អ្នកដទៃ​នាំ​រឿង​មក​អុជអាល​កើត​តែ​បញ្ហា​ចម្រូងចម្រាស​ចំពោះ​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​រឿង​រាវ​មិនល្អ​ដែល​ធ្លាប់​កើតមាន​នឹង​បាន​ប្រែ​មក​ធូរស្បើយ ហើយ​ភាព​ប្រទាំង ប្រទើស​ក្នុង​ដំណើរ​ជីវិត​ក៏បាន​ស្ងប់​សុខ​វិញ​ខ្លះ​ផង​។ សម្រាប់​កិច្ចការងារ​វិញ​ទោះបី​មានការ​រាំងស្ទះ និង​កើត​បញ្ហា ខ្លះ​ក្តី​ប៉ុន្តែ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ដោះស្រាយ​ក៏​តែង​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច ទទួលផល​សម្រេច​ល្អ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​៕