ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩

391
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន ឡើយ​ពីព្រោះ​ជារឿយៗ​តែងមាន​បញ្ហា​អាក្រក់​តាម​យាយី​ផងដែរ​។ ការរស់នៅ​ផ្ទះ សម្បែង​ចូរ​ប្រយ័ត្ន​សុខទុក្ខ​របស់​កូនចៅ​ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ រលាកភ្លើង​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត ឆ្ងាយ​ការរក​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ការកើត​ភាព​រកាំរកូស​នោះ​ក៏មាន​ច្រើន​ផងដែរ ៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពី ព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន បញ្ហា​យាយី​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពល្អប្រសើរ​ដែ​រ​។​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក មាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​អាច ជួប​ព្យុះភ្លៀង​បន្តិច​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន បញ្ហា​ចូល​យាយី​ច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​វិញ​មាន​ក្រុម មនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​បើ​លោក​អ្នកចេះ​ស្វះស្វែង​តស៊ូ​ការងារ​ដោយ​មិន​រា ថយ​មិន​ថា​ការងារ​តូចធំ​នោះ​ការចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​លោកអ្នក​មើលឃើញថា​ល្អ ហើយ​ចង់​ជួញ​ក៏​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ដែរ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ទេ​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ភ្លើង​ឆេះ​និង​គ្រោះ​មុត​របស់​ស្រួច​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់​ពេក​ឬ​ធ្វើ​ធំដុំ​ពេក​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​ចេះ​សន្សំទុក​ខ្លះ​ទើប​ប្រសើរ​។ ដោយឡែក​សម្រាប់​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃ នេះ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វីមួយ លោកអ្នក​អាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ហើយ មុខទំនិញ​មានការ​លូតលាស់​ទៅមុខ​ដោយ​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ អញ្ចឹង​ដែរ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​ទោះ​ធ្វើ​អ្វី ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជាការ​ងារ បញ្ហា​ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​ទេ​គឺមាន​ការល្អប្រសើរ​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ​ការធ្វើ​ជំនួញ​ជួញដូរ​មាន​ភាព​គាប់ប្រសើរ​ឡើងវិញ​ហើយ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោកអ្នក​គប្បី​ប្រយ័ត្ន ប្រយែង​រឿង​រាវ​កើតឡើង​នាំ​ខ្វាយខ្វល់​ចិត្ត​។ ក្រៅពីនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្ន ប្រយែង​បញ្ហា​ចរាចរ​ផងដែរ​ពីព្រោះ​ងាយ​កើតឡើង​ថែមទៀត​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន ត្រឹម​មួយ​ល្មម​ទប់ទល់​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុង​គ្រាកន្លងមក​លោកអ្នក​ទទួល​រង​ដំណើរ​ជីវិត​ជួប​ព្យុះភ្លៀង​ច្រើន ដែលមាន​ទាំង​រឿង​តូច​និង​រឿង​ធំ​ផង​។​លោកអ្នក​បាន​ឆ្លង​ការលំបាក​ក្នុង​រយះពេល កន្លងមកនេះ​ចាត់ទុកថា​ល្អប្រសើរ​ដោយ​យ៉ាងហោចណាស់​បាន​ឆ្លងកាត់​បទពិសោធន៍​និង​អ្នក​ខ្លួះ​បានទទួល​ជោគជ័យ​ច្រើន​ទៀតផង​។​សម្រាប់​ថ្ងៃនេះ​វិញ​ការប្រកប​របរ រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ ហើយ​បើ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​សំខាន់​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​លោកអ្នក​ត្រូវ​ប្រឹងប្រែង​ការងារ​ហើយ​ពុះពារ​ច្រើនជាង​នេះ​ទើប​ល្អ​ប្រពៃ​បំផុត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​កុំ​គប្បី​បង្កជម្លោះ វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាស់​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​លូកដៃ​ក្នុង​ល្បែងស៊ីសង​ឡើយ ពីព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ​ហើយ​ពិសេស​អាច​កើត​មានរឿង​ក្តៅក្រហាយច្រើន​ទៀតផង​។ ការប្រកប​ការងារ​មានរឿង​រាវ​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​បើ​លោកអ្នកលៃ លក​ចេះ​ដោះស្រាយ​ក៏​តែងមាន​ភាព​ធូរស្រាល​ហើយ​រឿង​រាវ​ខ្លះ​ខុស​សោះ​បែរជា​ត្រូវ​វិញ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកបប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើនឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕​