ថ្ងៃទី​០២​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1067
ចែករម្លែក

​ឆ្នាំ​១៨៧០ ផ្លូវ​រថភ្លើង​ក្រោម ដី​ដំបូង​គេ​ក្នុង​ពិភពលោក Tower Subway ត្រូវបាន​បើក​នៅ​ទីក្រុង​ឡុង​ដ៍ ។​
​ ​
•​ឆ្នាំ​១៩១៨ ជប៉ុន ប្រកាសថា ខ្លួន​កំពុង​ពង្រាយ​ទ័ព​នៅ​ស៊ី​បេ​រី (Seberia) នៅក្នុង​លទ្ធផល​នៃ​សង្គ្រាម លោក​លើក​ទី​១ ។​
​ ​
•​ឆ្នាំ​១៩២២ ព្យុះ​ស៊ីក្លូន​ត្រូពិច នៅ​ក្រុង​សាន​ទូ (Shantou) សាធារណរដ្ឋ​ចិន សម្លាប់​មនុស្ស ច្រើនជាង ៥០.០០០​នាក់ ។​
​ ​
•​ឆ្នាំ​១៩៦៨ រញ្ជួយ​ដី​មួយ​បាន វាយប្រហារ​ទីក្រុង​កាស៊ី​ហ្គូ​រ៉ា​ន ខេត្ត អូ​រ៉ូ​រ៉ា (Casiguran, Aurora) ប្រទេស ហ្វីលីពីន ដោយ​សម្លាប់​មនុស្ស​២៧០ នាក់ និង​របួស​២៦១​នាក់ ។​
​ ​
•​ឆ្នាំ​១៩៨០ គ្រាប់បែក​មួយ គ្រាប់​បាន​ផ្ទុះ​នៅ​ស្ថានីយ​រថភ្លើង នៅ រដ្ឋធានី​បូ​ឡូ​ញ៉ា ប្រទេស​អ៊ីតាលី (Bologna, Italy) សម្លាប់​មនុស្ស​៨៥ នាក់ និង​របួស​ច្រើនជាង​២០០​នាក់​។
​ ​
•​ឆ្នាំ​១៩៨៥ យន្តហោះ Lockheed L-1០11 TriStar ជើង ហោះហើរ​លេខ​១៩១ របស់​ក្រុមហ៊ុន អាកាសចរណ៍​ដែល​តា (Delta Air Lines) ធ្លាក់​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ដា​ឡាស​/​ហ្វ​ត វ៉ស (Dallas/Fort Worth International Airport) ដោយ​សម្លាប់​មនុស្ស​១៣៧​នាក់ ។​
​ ​
•​ឆ្នាំ​១៩៨៩ ប៉ា​គី​ស្ថាន ត្រូវ បាន​បញ្ចូល​ទៅក្នុង​អង្គការ​ខុម​មិន​វែ​ល (Commonwealth of Nations-​អង្គការ អន្តររដ្ឋាភិបាល​នៃ​រដ្ឋ​ឯករាជ្យ​ជា សមាជិក​ចំនួន​៥៤) ម្តងទៀត បន្ទាប់ពី ការបង្កើត​ប្រជាធិបតេយ្យ​ឡើងវិញ​ជា លើកដំបូង តាំងពី​ឆ្នាំ​១៩៧២ ។​
​ ​
•​ឆ្នាំ​១៩៨៩ ការសម្លាប់ រង្គាល​មួយ​បានកើត​ឡើង​នៅ​ស្រីលង្កា (Sri Lanka) ដោយ​កង​ថែរក្សា​សន្តិសុខ ឥណ្ឌា បានសម្លាប់​ជនជាតិភាគតិច តា​មី​ល (Tamil) ៦៤​នាក់ ។​
​ ​
•​ឆ្នាំ​១៩៩០ អ៊ីរ៉ាក់ (Iraq) ឈ្លានពាន​គុយវែត (Kuwait) ជាហេតុ បង្ក​ឱ្យ​កើតមាន​សង្គ្រាម​ឈូង​សមុទ្រ (Gulf War) ។​
​ ​
•​ឆ្នាំ​២០០៥ យន្តហោះ​បារាំង ជើងហោះហើរ​លេខ​៣៥៨ ដែល​ចេញ ដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា បាន​ចុះចត​នៅ​ព្រលានយន្តហោះ អន្តរជាតិ​តូ​រ៉ុ​ន​តូ ផៀរ​សុន (Toronto Pearson International Airport) ហើយ បាន​រត់​ខុសផ្លូវ បង្ក​ឱ្យ​យន្តហោះ​ផ្ទុះ​ឆេះ ដោយមាន​មនុស្ស​១២​នាក់​របួសធ្ងន់ និង មិនមាន​បាត់បង់​ជីវិត​ទេ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​ការសម្លាប់​រង្គាល​មួយ​បានកើត​ឡើង​នៅ​ស្រីលង្កា ដោយ​កង​ថែរក្សា​សន្តិសុខ​ឥណ្ឌា បានសម្លាប់​ជនជាតិភាគតិច​តា​មី​ល ៦៤​នាក់​