ថ្ងៃទី​០២ ខែតុលា ២០១៨

951
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ធ្លាក់​ស្រុតចុះ​ដូចនេះ​ចូរ​ប្រយ័ត្ន​កើតរឿង​រ៉ាវ​ព្រោះ តែ​ក្រុមមនុស្ស​បង្ក​ការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ​លោកអ្នក​មិន​គប្បី​មាត់​ប៉ប៉ាច់ ប៉ប៉ោច​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​បញ្ហា​ដាក់ខ្លួន​។ សម្រាប់​បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញ​ដួ​រ​ក្នុងថ្ងៃនេះ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ ចូល​ដោយ​តឹង​ណាស់ដែរ​។ ការធ្វើដំណើរ​កាត់​វាល​កាត់​ព្រៃ​ចូរ​ប្រយ័ត្ន​សត្វ​អ​សិរ​ពិស​តាម​ទិច​ខាំ ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​នៅក្បែរ​គ្នា​មិន​សុខ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សរុប​ការងារ​ឬ​សម្រេចចិត្ត​បញ្ហា​ប្រាក់ កាស​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​ហើយ​ពិសេស​មាន​ក្រុមមនុស្ស​ជួយ​គាំទ្រ​និង​លើក ស្ទួយ​ថែមទៀត​។ ចំណែក​ការប្រកប​ការងារ​វិញ​ឃើញថា​មានដំណើរ​ការ​រលូន​ទៅមុខ​ពិសេស​ធ្វើ ច្រើន​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ពុំមាន​ផល​អាក្រក់​ណាមួយ​ចូលមក​អុកឡុក​យាយី​បង្ក​ជា​បញ្ហា​អ្វី ច្រើន​ទេ​ហើយ​បើ​មាន​នោះ​ក៏​អាច​ត្រូវ​ឆាប់​រលាយ​រលត់ទៅវិញ​ដែរ​។ ចំណែក​ការប្រកប​ការងារ មានការ​រីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ប៉ះទង្គិច​បញ្ហា អ្វីមួយ​នាំ​ជួប​ការលំបាក​នៅ​ថ្ងៃ​ខាងមុខ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក ក្នុង​ការរកចំណូល​ប​ន្តិ​ច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោកគេ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែក បាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រាវ​រកាំរកូស​ក្នុង​កិច្ចការងារ​ច្រើន ដូច្នេះ​គួរ​ពង្រឹង តួនាទី​ការងារ​របស់​ខ្លួនឯង​ឱ្យបាន​ខ្លាំងក្លា​ឡើងវិញ​។ លោកអ្នក​ត្រូវ​រវៀសរវៃ​ដៃជើង​ទើប​កិច្ចការ ងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏ មាន​ភាព​សុខដុម​គួរសម​។ នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ប្រកប ការងារ​តូចធំ​ឬ​ការងារ​ដែល​សំខាន់​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​នៅថ្ងៃនេះ​ដែរ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​ណាត់​មនុស្ស​ចាស់​ឬ​សូម្បី​គូ​ស្នេហា​អ្វីមួយ​ឬ​ជជែក​ពិភាក្សា​អ្វី មួយ​តែង​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស់​និង​មានរឿង​តប់​ប្រ​ម៉​ល់​ផ្លូវចិត្ត​ណាស់​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ ថែមទាំង​អាចមាន​ការរំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វី​មិនអាច​អែអង់​បានឡើយ ហើយ​ត្រូវខិតខំ​នោះ​ផល​ដែល​ទទួលបាន​នឹង​ឆ្លើយតប​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។ អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រស់​ផង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ព្រោះ​និង​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ ចំពោះ​គ្នា​ប្រសើរ​ជាង​មុន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ត្រូវឱ្យ​ប្រយ័ត្ន សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ត្រូវ​រែកពន់​ណាស់​។ ចំណែក​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​រក​បន្តិច​ទើប​អាច​រកប្រាក់ កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។
​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​៕

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​រឿង​អ្វីមួយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ជាទី​កក់ក្តៅ​ខ្លះៗ​ផង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង បញ្ហា​ឧប្បត្តិហេតុ​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។ ចំណែក​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ គឺមាន​ការ ជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​នាំ​ខូច​អស់​កេ​រ្ត៍​ឈ្មោះ វង្ស​ត្រកូល​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​រាវ​មិនល្អ​មួយចំនួន​ចូល​យាយី​ធ្វើឱ្យ​ជួប​នូវ​បញ្ហា ប្រទាំង​ប្រទើស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ព្រោះ​ច្រើន​ហោះ​រំលង​ឬ​គេ​ដណ្តើមយក​អស់​មុនៗ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​គឺ​ស្រឡាញ់​ក៏​ច្រើន​ឯ​ភាព​រកាំរកូស​ក៏​ច្រើន​៕