ថ្ងៃទី​០២ ខែមិថុនា ២០១៨

1267
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ ហេតុនេះ​នាំឱ្យ​មានការ ប្រែប្រួល​ទាំង​អារម្មណ៍ និង​ការងារ​មានការ​រាំងស្ទះ​ច្រើន​។ ស្ត្រី​មេផ្ទះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅ មុខ​វិញ​បន្តិច​តែ​មិន​ច្រើន​ទេ ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មិនទាន់មាន​គូគាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វី​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង ឱ្យបាន​ល្អ បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។ ស្ត្រី​មេផ្ទះ​វិញ​លោក អ្នកធ្វើ​អ្វីៗ​តែង​មិន​ផ្តល់​ផល​ល្អ​ដែរ​ពោលគឺ​ធ្វើ​ច្រើន​ខុស​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​បន្សើម​បំពង់ក​ទៅ រួច​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​ត្រូវ​មក​ដេក​សោកស្តាយ ក្រោយ​ដែលជា​ការ​ហួសពេល​ទៅហើយ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ជា​ផ្លែផ្កាមកវិញ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់​ក្កៅ​។

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​ត្រូវ​មក​គ្រាំគ្រា​ចិត្ត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ធ្វើ​អ្វីមួយ​មិនបាន​ពិចារណា ត្រឹមត្រូវ​អាច​បាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​ផង​។ ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា ញឹកញាប់​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រៀបបាន​ដូចជា “​ភ្លៀង​ធ្លាក់ មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ​និង​ប្រែប្រួល​ច្រើន​គួរ​មាន​ការចេះ​ពូន​ជ្រោយ​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​សម្រេចចិត្ត​អ្វី​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​មិនអាច​ប្រថុយ ប្រថាន​បានទេ​បើ​ពុំនោះ​ផល​អាក្រក់​ពិតជា​កើតឡើង​ពុំខាន​។ ក្រៅពីនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​មានការ ខូចខាត​ទ្រព្យសម្បត្តិ​ខ្លះៗ​កើតឡើង​ដោយសារ​ការធ្វេសប្រហែស​អ្វីមួយ​។ ចំពោះ​លោកអ្នក​ដែល​ប្រ កប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ​ខិត ខំព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់ និង​ហុចផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់ ឡើយ​ប្រយ័ត្ន​នាំ​ទុក្ខទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ​ការរស់នៅ​លោកអ្នក ជួប​ស្ថានភាព​តានតឹង​ច្រើន​ហើយ​កិច្ចការងារ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ចំណែក​លោកអ្នក​ដែល ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះ ទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ឱ្យ​ច្បាស់លាស់​ហើយ​មិន​អាចធ្វើ​ទាំង ធ្វេសប្រហែស​បានទេ​បើ​ពុំនោះ​បញ្ហា​តូចធំ​ពិតជា​រត់​ចូល​ទៀតហើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​ដែល​ត្រូវ​រែកពន់​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​ភាព ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ ។​

​រីឯ​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច​ដែរ​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ពេលនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស​ដោយ​ប្រការ​ណាមួយ​។ ចំណែក​បញ្ហា​ប្រាក់កាស​ក៏​ដូច្នេះ​ដែរ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​មិនត្រូវ​ជឿ​សម្តី​គេ​ដោយ​ហ៊ាន​ចំណាយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​ប្រាក់កាស​ដែល​រកបាន​ដោយ​ញើស​ឈាម​ទាំងនេះ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​តិចតួច ស្តួចស្តើង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​ទ្រព្យ​សំណាង​បាន​ប្រែប្រួល​មក​ល្អប្រសើរ​ឡើងវិញ ច្រើន ម្ល៉ោះហើយ​លោកអ្នក​អាច​បោះទុន​រកស៊ី​រយះពេល​ខ្លីៗ​ប្រកបទៅដោយ​ភាព​ចម្រុងចម្រើន និង​អាច​រកប្រាក់​កម្រៃ​មកវិញ​គួរសម​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​កើត​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា ប្រពៃ​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​សន្សឹមៗ​ពិសេស​ងាយ កើត​បញ្ហា​ចំពោះមុខ​ច្រើន​ផង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។ ការ ធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ងាយ​កើត​បញ្ហា​ផង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕