ថ្ងៃទី​០២ ខែឧសភា ២០១៨

1203
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។ ក្រៅពី នេះ​ចំពោះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​តែងមាន​ភាពល្អប្រសើរ​និង​ទទួល​សម្រេច​ផល មកវិញ​គ្រាន់​កក់ក្តៅ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ការរស់នៅ​ស្ត្រី​ចូរ ប្រយ័ត្ន​ការឈឺ​ខ្លួនប្រាណ​ឬ​ការ​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​បើសិន សម្រេចចិត្ត​ខុស​តែង​ទទួលរង​បាត់បង់​ប្រាក់កាស​ឬ​ត្រូវ​ឈឺខ្លួន​ប្រាណ​អ្វីមួយ​ផង​។ ការប្រកប ការងារ​ឬ​ធ្វើ​អ្វីមួយ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល លំបាក​ទាំងពួង​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អ​និង​អាក្រក់​កំពុង​នៅ​លាយ ឡំ​គ្នា​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ចុងដៃចុងជើង​បានទេ​បើ​ពុំនោះ នឹង​ជួប​បញ្ហា​ក្នុងការ​ដោះស្រាយ​ពុំខាន​។ ចំពោះ​ស្ត្រី​លោកអ្នក​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស ច្រើន​បន្តិច​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​និង​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ប្រែប្រួល​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រុតចុះ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ ប្រកបការងារ​ដែល​សំខាន់​ឬ​កិច្ចការងារ​ណា​ដែល​ធំដុំ​ពេក​ឡើយ ពីព្រោះថា​ផល​មិនល្អ​នោះ តែង​រត់​ចូល​ច្រើនជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើ ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​គួរសម​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់ បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​មួហ្មង​អារម្មណ៍​ផ្លូវចិត្ត​ច្រើន ហើយ​ធ្វើ​អ្វី ក៏​តែង​ទទួលរង​ការរាំងស្ទះ​ច្រើន​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្ន ប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា ចោទឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នក ដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិន សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​អារម្មណ៍​តានតឹង​ហើយ​ពិសេស​កិច្ចការងារ​នៅ រាំងស្ទះ​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​ម្រៃ​ជួប​ការលំបាក​ហើយ ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ទៀតផង​។ ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​យកតែ ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ ដូចនេះ​ទោះ ធ្វើ​អ្វី​តោង​តែមាន​ការអត់ធ្មត់​ព្យាយាម​ខ្លះ​ទើប​អាច​ដោះស្រាយ​បញ្ហា​មួយចំនួន​ដាច់ស្រេច​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោក​ត្រូវ​ចេះ​រៀបចំ​បញ្ហា​បញ្ជី​ប្រាក់កាស ឱ្យបាន​ច្បាស់លាស់​ព្រោះថា​ងាយ​កើតឡើង​ព្រោះតែ​បញ្ហា​ភាន់ច្រឡំ​ណាមួយ​កើតឡើង​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​អ្នកបើកបរ​ហាម​សេព​គ្រឿង​ស្រវឹង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​ភាគី​ម្ខាង​ទៀត​ដោយ ប្រការ​ណាមួយ​ហើយ​មក​ដេក​សោកស្តាយ​អនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកបការងារ អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​លោកអ្នក​បោះទុន​ទៅហើយ មិន​ងាយ​ដក​ទុន​មកវិញ​បានឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​រកតែ​អ្វី​ស្រង់ដើម មកវិញ​ពុំបាន ។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែម​ល្អែ​ម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​អែអង់​បានឡើយ​ពីព្រោះ​លោកអ្នក​ត្រូវ ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកបការងារ​រកស៊ី​ជួញ ដូរ​ពេលនេះ​ដួង​រាសី​បាន​ប្រែប្រួល​មកជា​ល្អ​ឡើងវិញ​ដូចនេះ​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​ដោយ​អាច​ប្រកប​របរ​ថ្មីៗ​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ប្រសើរ​ទាំងអស់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ចូលដល់​ចាស់ទុំ​ផង ៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែងជឿនលឿន​និង​ហុច​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការចេញធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មងចំពោះ​គ្នា​ប៉ុណ្ណោះ​៕